ខេត្តតាកែវ ៖ មានការិះគន់ខ្លាំងពីសំណាក់ ឪពុកម្ដាយសិស្ស និងប្រជាពលរដ្ឋរួមទាំងក្រុមមន្ត្រីរាជការរឿង ផ្ទះមន្ត្រីនគរបាល៣នាក់ឪពុកកូនបើករកស៊ីហ្គេមអ៊ីនធើណេតនៅកណ្ដាលក្រុងដូនកែវបង្កភាពអនាធិបតេយ្យ និងពង្វក់ស្មារតីដល់សិស្សសាលា ។
តាមសេចក្ដីរាយការពីប្រជាពលរដ្ឋបានឲ្យដឹងថាផ្ទះបើកហ្គេមខាងលើមានទីតាំងនៅខាងជើងផ្សារតាកែវ ស្ថិតនៅសង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលមាន ម្ចាស់ឈ្មោះ សារ៉ាឌី ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកូនប្រុស២នាក់ទៀតក៏ជាមន្រ្តីនគរបាល ដូចគ្នា ។
ប្រជាពលរដ្ឋបន្ដថាទីតាំងហ្គេមខាង លើបាននិងកំពង់បង្កភាពអនាធិបតេយ្យ និងពង្វក់ស្មារតីសិស្សយ៉ាងធ្ងន់ធ្ងរដោយ កូនសិស្សជាច្រើនបានគេចវេសពីការសិក្សាមកសម្ងំលេងហ្គេមនៅទីតាំងខាងលើ ។
ពលរដ្ឋបន្ថែមថាក្នុងក្រុងដូនកែវទាំង មូលមន្ត្រីនគរបាល៣នាក់ឪពុកកូនដែល ជាម្ចាស់ហ្គេមខុសច្បាប់ខាងលើបានប្រើ ប្រាស់អំណាចដើរគម្រាមគេឯងដែលរកស៊ីខុសតិចតួចឬគំរាមយកលុយដោយពួកគេអាងអំណាច និងឥទ្ធិពលខ្លួនជាមន្រ្តី នគរបាល ។
ក្រុមមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត ជា ពិសេសលោកអ៊ុក សំណាងស្នងការនគរបាលខេត្តតាកែវគួរចាត់វិធានការជាបន្ទាន់កុំឲ្យបុគ្គល៣រូបនេះយកតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌មកប្រព្រឹត្តខុសច្បាប់ជាគំរូ មិនល្អដល់ប្រជាពលរដ្ឋពិសេសធ្វើអឲ្យ ខូចឈ្មោះដល់ស្ថាប័នអង្គភាពជាមន្រ្តីនគរបាលយុត្តិធម៌ ។
ជុំវិញករណីខាងលើលោក មូល វិចិត្រ អភិបាលក្រុងដូនកែវបានឲ្យដឹងថា លោក បានដឹងថា ការបើកហ្គេមអ៊ិនធើណេត របស់លោក សារ៉ាឌី គឺជាទង្វើខុសច្បាប់ហើយលោកនិងចាត់វិធានការមិនឲ្យមាន ភាពអនាធិបតេយ្យ និងពង្វក់ស្មារតីសិស្ស ធ្វើឲ្យខូចអនាគត់ដល់ពួកគេទៀតទេ ។
ចំណែកលោក ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា លោកនិងបញ្ជាកម្លាំង ចុះទៅបង្ក្រាបទីតាំងហ្គេមខាងលើអោយខានតែបានព្រោះក្រុមលោក សារ៉ាឌី ជាម្ចាស់ហ្គេមខាងលើរួមទាំងកូនៗ២នាក់ទៀតមានចរឹកឈ្លើយកោង កាចប្រើអំណាចដើរបង្កបញ្ហាពេញ ខេត្ត តាកែវតែម្ដង ។
ជុំវិញព័ត៌មាននេះលោកសារ៉ាឌីម្ចាស់ហ្គេមអ្នកយកព័ត៌មាន នគរដ្រេហ្គន មិនអាចរក ការពន្យល់បានទេដោយសារគ្មានលេខទូរស័ព្ទ ៕ ជីសូរកា