ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះឮតែបញ្ហាស្នេហាផិតក្បត់ ពិសេសកើតចេញពីអ្នកតំណាងរាស្ត្របក្សប្រឆាំង និងរឿងខ្លះទៀតកើតចេញពីបុគ្គលនារីសកម្មជនបក្សមួយនេះឆក់យកប្តីគេ ហើយមានចរិកជម្លើយប្រាស់ចាកសីលធម៍ជានារីខ្មែរហ៊ានទាំងដៀលជេរប្រមាថដល់ភរិយាគេថែមទៀតផង។ ករណីនេះផ្អើលពេញបណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក)ចែករំលែកព័ត៍មានបែបនេះទៅកាន់មនុស្សជាច្រើន ។ ជាក់សែ្តងខាងក្រោមនេះគឺជាការលើកឡើងពីស្ត្រីជាភរិយាអ្នកមានជីវភាពមួយរូបដែលត្រូវបាននារីវ័យក្មេងបក្សង្គ្រោះជាតិឆក់យកពីបេះដូង គួបផ្សំនិងស្វាមីគាត់កំពុងឈ្លក់វង្វេងរឿងកាមគុណនេះផង កាន់តែទុកឱកាសអោយស្រីក្មេងដៀលភរិយាមួយទំហឹងៗតែម្តង។ ចឹងហើយបានគេទម្លាប់ពោលពាក្យថា៖ “ម្ទេសណាមិនហិល ស្រីណាមិនប្រច័ណ្ឌប្តី? “។ ស្ត្រីជាភរិយាបានលើកឡើងនៅក្នុងហ្វេសប៊ុករៀបរាប់ពីក្តីឈឺចាប់ពេលគេឆក់ប្តីយកទៅបាត់យ៉ាងដូច្នេះថា៖រឿងស្នេហាត្រីកោណ ផ្តើមចេញពីក្តីអាណិតការប្រមូលមូលនិធិមនុស្សធម៌ ធ្វើអោយស្រីក្មេងដណ្តើមយកប្តី ចុងក្រោយត្រូវស្រីក្មេងដៀលសុទ្ធ មីង៉ែង
ការចែករំលែកតគ្នាពេញ Facebook ទាក់ទងនឹងនារីវ័យក្មេងម្នាក់ត្រូវបានគេចោទថា ដណ្តើមប្តីគេ ដែលមានអាយុស្ទើរប្រហែលនឹងឪពុករបស់ខ្លួនទៅហើយ។ ក្នុងនោះការរៀបរាប់នោះបានអោយដឹងថា៖ នាងនេះដណ្ដើមប្ដីខ្ញុំហើយ ថតបញ្ឈឺខ្ញុំទៀត ដំបូងឡើយខ្ញុំស្រលាញ់ក្មេងស្រីនេះណាស់ឃើញនាងចេះជួយចាស់ៗ ស្វែងរកមូលនិធិ ស្លូតបូត សុភាព ។ខ្ញុំក៏ចូលមូលនិធិដល់នាងដើម្បីយកទៅជួយចាស់ៗ រាល់ពេលឲ្យមូលនិធិនាង ខ្ញុំមិនបានយកទៅឲ្យនាងផ្ទាល់ទេ គឺឲ្យប្ដីខ្ញុំទៅជួបនាង ហើយជួយលុយនាងខ្លះទៀតផងព្រោះនាងមកពីខេត្តប៉ៃលិន មករៀននៅភ្នំពេញ ជួលបន្ទប់នៅ។ តែខ្ញុំមិននឹកស្មានសោះថាធ្វើល្អខុសមនុស្ស នាំចង្រៃដល់គ្រួសារ ចាប់តាំងពីប្ដីខ្ញុំយកមូលនិធិឲ្យនាងហើយ គាត់ហាក់ប្លែកណាស់រករឿងខ្ញុំ មិនរវល់នឹងកូនសោះ មិនបានប៉ុន្មានគាត់ស៊ំខ្ញុំលែងគ្នា តែខ្ញុំមិនព្រម។ ក្រោយមកនាង Roth Chandany នេះក៏បង្ហោះរូបនាងនឹងប្ដីខ្ញុំ ពេលខ្ញុំឃើញហើយ ខ្ញុំខឹងខ្លាំងណាស់ ហើយនាងមានកូនជាមួយប្ដីខ្ញុំទៀត ។
ប្រភពដដែលបានបន្តទៀតថា៖ ស្រីម្នាក់នេះនៅក្មេងស្អាតតែសាហាវណាស់ អាយុនាងបងកូនខ្ញុំតែបន្តិចទេ តែសាហាវល្បិចពិសពុល ។ដណ្ដើមភាពកក់ក្ដៅរបស់គ្រួសារខ្ញុំ ចាក់រុកឲ្យប្ដីខ្ញុំលែងខ្ញុំ កូនៗខ្ញុំគេងយំនឹកឪពុកស្ទើរាល់ថ្ងៃ ខ្ញុំតែងតែលួងកូនថាប៉ារវល់ធ្វើការ ពាក្យនេះខ្ញុំតែងតែប្រាប់កូន ខំនិយាយទាំងញញឹម ទាំងក្នុងចិត្តឈឺចង់ស្ទះស្លាប់ហើយ មានតែអ្នកធ្លាប់ជួបទើបយល់ ។ តែពេលនេះខ្ញុំទ្រាំលែងបានហើយ ខ្ញុំត្រូវតែបើកមុខពិតនាងឲ្យអស់កំហឹង ។តាមការស៊ើបរបស់ខ្ញុំនាងនេះមានប្រុសក្មេងច្រើនណាស់ វាមិនស្រលាញ់ប្ដីខ្ញុំពិតទេ វាស្រលាញ់លុយ វាបោកប្ដីខ្ញុំទិញផ្ទះបានមួយល្វែង និងឡានមួយ វាមិនអស់ចិត្តវាជេរខ្ញុំហើយវាចង់ឲ្យប្ដីខ្ញុំលែងខ្ញុំ ។ តែខ្ញុំមិនឲ្យមីស្រីចង្រៃនឹងសមបំណងទេ ខ្ញុំមិនលែងប្ដីខ្ញុំដាច់ខាត ខ្ញុំនឹងឲ្យវារស់នៅមានឈ្មោះជាជាប្រពន្ធចុង ស្រីដណ្ដើមប្ដីគេអស់មួយជីវិត។ ខ្ញុំចាញ់វាព្រោះខ្ញុំចាស់អាយុស្មើរម្ដាយវា ខ្ញុំមិនស្អាត មិនផ្អែម មិនល្បិចដូចវា ហើយសូមផ្ដាំទៅលោកប្ដីថោកទាប ថាខ្ញុំសស្ដាយណាស់ដែលស្រលាញ់លោកឯង ខ្ញុំឈឺណាស់មិននឹកស្មានថាមនុស្សដែលធ្លាប់តស៊ូជាមួយគ្នាបែរជាក្បត់គ្នា ថ្ងៃណាដែលលោកអស់លុយនាងនឹងទាត់ក្បាលលោកចោលហើយ ចាំទុកផងចុះ ។ សូមបងប្អូនប្រយ័ត្ននាងនេះ វាក្មេងតែសាហាវណាស់ ជួយshareផង ហើយជួយជេរឲ្យប្រដៅវាផង ក្រែងវាដឹងខ្លួនខ្លះ៕
ដោយ៖ សហការី