សមត្ថកិច្ចចាប់ឡានដឹកឈើសិប្បកម្មបន្លំលួចបង្កប់ឈើប្រណិតបានមួយគ្រឿង​ តែអ្នកបើកបររត់បាត់ស្រមោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងស្រាវជ្រាវព័ត៍មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសហការជាមួយអ ហ ក្រុងសែនមនោរម្យ, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី បានចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៍ខៀវលាយទឹកប្រាក់ ស្លាកលេខភ្នំពេញ 2N-9030 លួចដឹកឈើសប្បិកម្ម និងបង្កប់ឈើប្រណិតនៅចំណុចភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។ ដោយឡែកអ្នកបើកបរបានរត់ចូលទៅក្នុងផ្ទះប្រចាំការរបស់នគរបាលប្រឆាំងសេដ្ឋកិច្ច។
ករណីនេះខាងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីប្រគល់អោយខាងជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី ប៉ុន្តែព័ត៍មានគួរអោយទុកចិត្តបានបង្ហើបថា៖ ខាងជំនាញរដ្ឋបាលបម្រុងធ្វើការដោះលែង តាមរយះពិន័យអន្តរការណ៍ តែមន្ត្រីរដ្ឋបាលព្រៃឈើនិយាយថា មិនមានការដោះលែងទេ បើពិន័យឬដោះលែងលុះណាតែមានការឯកភាពពីថ្នាក់លើ៕

image image image image image

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print