update:ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ «សុខ លក្ខិណា» យកទឹកប្រាក់អស់ជិត២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនរងគ្រោះរងអំពើប្លន់ពីក្រុមចោរ ប្រដាប់អាវុធបានអះអាងថា ទ្រព្យសម្បត្តិក្នុងកាបូប ដែលចោរប្លន់យកទៅនោះរួមមាន ៖
ប្រាក់ដុល្លារ ជាងបីពាន់ ដុល្លារ
-ប្រាក់រៀល បួនលាន រៀល
-ប្រាក់បាត ដប់ម៊ឺនបាត
-ទូរសព្ទ័ ៤គ្រឿង និងគ្រឿងអលង្ការមួយចំនួន។

ជនរងគ្រោះឈ្មោះ សុខ លក្ខិណ ភេទស្រី អាយុ
48ឆ្នាំ នៅភូមិទី 2 សង្កាត់ វាលវង់ ក្រុងកំពង់ចាម
មុខរបរលក់មាស-ប្តូរប្រាក់ នៅផ្សាធំ ។

គួរបញ្ជាក់ថា កាលពីព្រឹកម៉ោង៧និង២០នាទី ថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីចោរប្លន់ប្រដាប់អាវុធបានកើតឡើងនៅចំណុចខាងលិចផ្សាធំកំពង់ចាម ស្ថិតក្នុងភូមិទី12 សង្កាត់-ក្រុងកំពង់ចាម ។

ជនសង្ស័យត្រូវបានគេ អះអាងថាមានគ្នា២នាក់ (ប្រុស ) ជិៈម៉ូតូ c 125 ពណ៌ខ្មៅ ១គ្រឿង បានធ្វើសកម្មភាពយកអាវុធខ្លី ១ដើម ភ្ជុងទៅលើ ឈ្មោះ សុខ លក្ខិណ ភេទស្រី អាយុ48ឆ្នាំ នៅភូមិទី 2 សង្កាត់ វាលវង់ ក្រុងកំពង់ចាម មុខរបរលក់ មាស-ប្តូរប្រាក់ នៅផ្សាធំ ជនសង្ស័យបានឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបាន សម្រេច រួចគេចខ្លួនបានដោយសុវត្ថិភាព ៕ វណ្ណះ

...

IMG_0928 IMG_0929 IMG_0930 IMG_0931 IMG_0934 IMG_0935 IMG_0936 IMG_0937 IMG_0938 IMG_0939

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print