បង្រ្កាបជំនួញឈើពីរករណីផ្សេងគ្នា ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រយៈពេលពីរថ្ងៃកន្លងមកនេះ ក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺ គេសង្កេតឃើញថា ប្រតិបត្តិការណ៍បង្ក្រាបជំនួញឈើបានកើតមានឡើងចំនួនពីរករណីទៅហើយ ១-ធ្វើឡើងដោយកម្លាំងរដ្ឋបាលព្រៃ ឈើខេត្តកំពង់ស្ពឺ និង២-ធ្វើឡើងដោយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាបឈើល្មើស ច្បាប់ចំនួន៨ទីតាំង ។

ករណីទី១ ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺបាន បើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ចំនួន២គ្រឿង កាលពីទៀបភ្លឺ ថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយម្ចាស់ឈើត្រូវបានគេសង្ស័យថា ជាមន្រ្តីនគរបាលម្នាក់ ក្នុងស្រុកឱរ៉ាល់ ដែលកំពុងរកស៊ីឈើខុសច្បាប់ជាយូរមក ហើយនោះ ។

ការបង្ក្រាបរថយន្តទី១ ធ្វើឡើងនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ និងមួយគ្រឿងទៀត នៅឃុំតាំងក្រូច ស្រុកសំរោងទង ចំណែកអ្នកបើករថយន្តបានចុះរត់ចូលព្រៃបាត់អស់។

មន្រ្តីរដ្ឋបាលព្រៃឈើបានអះអាងថា រថយន្តទាំង២ គ្រឿងនេះ ជារបស់ឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែយូរឆ្នាំម្នាក់ ជាមន្ត្រីនគរបាល នៅស្រុកឱរ៉ាល់នោះតែម្តង និងមួយគ្រឿងទៀតមានម្ចាស់ឈ្មោះ ទុយ មានមុខរបរជួលរថយន្តដឹកដី។

ករណីទី២ ៖ ឈើល្មើសច្បាប់ចំនួន៨ទីតាំង ដែល លួចលាក់រក្សាទុកដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយផ្ទៃប្រទេស ចាប់បាន ប្រមាណជាង៤០ម៉ែត្រគូប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងកម្លាំងអាវុធហត្ថសរុបជាង២០នាក់។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងជំនាញបានរុករកឃើញឈើចំនួន៨កន្លែង ដែលក្នុង នោះមានឈើប្រណិតប្រភេទ ធ្នង់ ម្រេញ សរុបប្រហែលជាង ៤០ម៉ែត្រគីប។

លោកមេបញ្ជាការបញ្ជាក់ថា ពេលនេះវត្ថុតាងត្រូវបានប្រគល់ឲ្យ រដ្ឋបាលព្រៃឈើរក្សាទុករងចាំចាត់ការបន្ត ដោយឡែកមានកន្លែងខ្លះកំពុងធ្វើការហ៊ុព័ទ្ធ រង់ចាំជំនាញរដ្ឋបាល ព្រៃឈើមកពិនិត្យធ្វើការតាមនីតិវិធី ៕ ជាយក្រុង

IMG_0915 IMG_0916 IMG_0918 IMG_0919

រូបខាងក្រោម ការបង្ក្រាបរថយន្តដឹកឈើករណីទី១

...

IMG_0923 IMG_0924

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print