ជនសង្ស័យ២នាក់ជាមុខសញ្ញាកាប់ប្លន់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាប់ប្លន់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាប ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវជនសង្ស័យម្នាក់កាប់ប្លន់យកខ្សែកមាស១ជីគេចខ្លួនបាន២យប់។

ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១០១៧ ដីវាល ម្ដុំលក់ទឹកត្នោតជូរ ក្រោយកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងការបង្ក្រាបនោះដែលសមត្ថកិច្ចដកហូតបាន គ្រឿងញៀន១កញ្ចប់ធំល្មម ដែកកាច់កម៉ូតូ និងសមទាក់ឆ្កែ៕ សុខា សែនជ័យ

...

sokha (1) sokha (3) sokha (2) sokha (4) sokha (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print