ខេត្តឧត្ដរមានជ័យ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ២ខ្នង និងអាគារសាលាឃុំ ១ខ្នងទៀត នៅក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ក្នុងថ្ងៃតែមួយ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានកើតឡើងក្នុងស្រុកចំនួន ២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ហេតុការណ៍អគ្គីភ័យបានកើតឡើងនៅវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជយ័ ភ្លើងឆេះព្រៃរាលឆេះផ្ទះឈើ ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្ហសី មានទំហំ ៥គុណ ៦ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ ចាន់ ណារី ភេទប្រុស អាយុ ២៦ឆ្នាំ និងប្រពន្ធឈ្មោះ មើម ពៅ ភេទស្រីអាយុ ២៣ឆ្នាំ បាននាំគ្នាទៅរកស៊ីនៅប្រទេសថៃ។ តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង រួមនឹងទ្រព្យសម្បតិ្តដែលនៅក្នុងផ្ទះផងដែរ ។
ករណីទី២ បានកើតឡើងនៅវេលាម៉ោង ២ និង ៥០នាទី ថ្ងៃដដែល អគ្គីភ័យបានលេបត្របាក់ទាំងស្រុង សាលាឃុំបាក់អន្លង់វែង ១ខ្នង ដែលធ្វើពីឈើប្រក់ស័ង្ហសី មាន ទំហំ ៩គុណនឹង ១២ម៉ែត្រ ហើយក្នុងនោះដែរ ជង្រុកស្រូវរបស់សាលាឃុំ ក៏ត្រូវភ្លើងឆាបឆេះទាំងស្រុង មានទំហំ ៤ គុណនឹង ៦ម៉ែត្រ ដែលស្ថិតនៅភូមិ សុកសេរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុបណ្តាលពី ឆ្លងចរន្តអាគុយសូឡា ហើយសំភារៈត្រូវបាត់បង់រួមមាន ៖ ស្រូវចំនួន ២តោន កៅអីជ័រចំនួន ២៨០ កៅអី តុកឈើវែងចំនួន ២ ទូឈើ១ ទូដែក៥ និងសូឡាចំនួន ១០ផ្ទាំង អាគុយស្ងួត ៤គ្រឿង និងឯកសារពាក់ព័ន្ធ រដ្ឋបាលមួយចំនួនធំទៀត។
ករណីទី៣ បានកើតឡើងនៅនៅវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃដដែល លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១ខ្នង ដែលធ្វើអំពីឈើ ប្រក់ស័ង្ហសី ទំហំ ៧ គុណនឹង ៨ ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុ