នគរបាលស្រុកកៀនស្វាយ​រឹតបន្តឹងរឹតបន្តឹងអ្នកបើកបរមិនគោរពច្បាប់ចរាចរ

ចែករំលែក៖

ខេត្តកណ្តាល ៖ ចាប់តាំងពីច្បាប់ចរាចរផ្លូវគោកថ្មីដាក់អោយអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស  គេពិនិត្យឃើញថាសមត្ថកិច្ចនគរបាលចរាចរតាំងពីថ្នាក់ក្រសួងរហូតដល់អធិការដ្ឋានបានដាក់គោលដៅត្រួតពិនិត្យទៅលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទថែមទាំងធ្វើការផាកពិន័យទៅលើអ្នកបើក បរណាដែលមិនបានបំពេញលក្ខ ខ័ណ្ឌគ្រប់គ្រាន់ស្របទៅតាមគោលការណ៍ច្បាប់ចរាចរថ្មីថែមទៀតផង។
ស្របពេលដែលសមត្ថកិច្ចបាន និងកំពុងបន្តអនុវត្តច្បាប់ចរាចរអោយមានប្រសិទ្ធនេះដែរ  អ្នកបើកបរយានយន្តមួយចំនួនបានអនុវត្តទៅតាមគោលការដែលមានចែងក្នុងច្បាប់ចរាចរផ្លូវគោលថ្មី  តែក៍មានអ្នកបើកបរមួយចំនួនមិនព្រមអនុវត្តតាមនោះឡើយ ជាហេតុធ្វើសមត្ថ កិច្ចត្រូវតែយកច្បាប់មកអនុវត្តដោយធ្វើការផាកពិន័យទាំងអ្នកបើកបររថយន្តនិងអ្នកជិះម៉ូតូដែលល្មើសច្បាប់ចរាចរដើម្បីអោយអ្នកបើកបរយានយន្តទាំងនោះរៀងចាល..ទោះជាទទួលរងនូវការរិះគន់ពីអ្នកប្រព្រត្តិខុសក៍ដោយ…ក៍ត្រូវតែធ្វើដែរ ” ច្បាប់គឺជាច្បាប់ ” ។
ដើម្បីអនុវត្តច្បាប់ចរាចរថ្មីអោយ មានប្រសិទ្ធភាពនគរបាលចរាចរស្រុកកៀនស្វាយដឹកនាំដោយលោកព្រំ សំណាង  អធិការរងនគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានដាក់កម្លាំងត្រួតពិនិត្យការធ្វើចរាចរនៅលើផ្លូវជាតិលេខ១ទៅតាមផែនការដែលបានគ្រោងទុក ដើម្បីអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មីអោយមានប្រសិទ្ធភាព និងធ្វើការអប់រំដល់អ្នកដំណើរណាដែលល្មើសច្បាប់ចរាចរថែមទាំងផាក់ពិន័យទៅតាមទំហ៊ំនៃបទល្មើសផងដែរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៥  ខែកុម្ភៈ  ឆ្នាំ២០១៧ កម្លាំង នគរបាលចរាចរស្រុកបានដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ។  ក្នុងពេលចុះយុទ្ធនាការសមត្ថកិច្ចបានធ្វើការណែនាំ យុវជន២នាក់ដែលជិះម៉ូតូល្មើសច្បាប់ចរាចរ និងផាកពិន័យទៅតាមផ្លូវច្បាប់ ។
លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ ដែលដឹកនាំកម្លាំង ចុះអនុវត្តច្បាប់ចរាចរបានអោយដឹងថា  យុទ្ធនាការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរលើទ្រូងផ្លូវនេះបានធ្វើឡើងជាប្រចាំទៅតាមគោលការណែនាំរបស់លោកឧត្តមសេនីយ៍ ទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្នុងគោលដៅអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មីអោយមានប្រសិទ្ធភាព ។  ពេលចុះអនុវត្តម្តងៗសមត្ថកិច្ចបានធ្វើការផាកពិន័យដល់អ្នកបើកបររថយន្តឬម៉ូតូណាដែលល្មើសច្បាប់ចរាចរនិងធ្វើការអប់រំណែនាំបន្ថែមដើម្បីឲ្យម្ចាស់យានយន្តទាំងអស់យល់ពីច្បាប់  យល់ពីបទល្មើសនីមួយៗដែលមានចែងនៅក្នុងច្បាប់ចរាចរថ្មីទើបឈានដល់ការផាកពិន័យ  ។
ពាក់ព័ន្ធ និងបញ្ហាផាកពិន័យ នេះដែរ អ្នកដែលបើកបរល្មើសច្បាប់ចរាចរមិនបានខឹងសម្បារជាមួយចំណាត់ការរបស់សមត្ថកិច្ចឡើយ  ។  ដោយឡែកអ្នកបើកបរម៉ូតូ ណាដែលមើលទៅមានជីវភាពខ្វះខាតត្រូវបានកម្លាំងនគរបាលទិញមួកសុវត្ថិភាពនិងដាក់កញ្ចក់អោយដោយមិនគិតថ្លៃនោះឡើយ  ៕  សណ្តោស
nkd-3 (1) nkd-3 (2) nkd-3 (3) nkd-3 (4) nkd-3 (5) nkd-3 (6)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print