ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាល ៖ បង្រ្កាបគ្រឿងញៀន១៤ករណីចាប់ខ្លួនជនសង្ស័យ២០នាក់ដកហូតថ្នាំញៀន១០០កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលសហការជាមួយនគរបាលស្រុក/ក្រុងទាំង១១ ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញឿនក្នុងរយៈពេល៦ថ្ងៃបានចំនួន១៤ករណី ចាប់ខ្លួនជនសង្ស័យសរុប២០នាក់ ដកហូតថ្នាំញៀន១០០កញ្ចប់និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត បញ្ជូនមកកាន់សាលាដំបូងខេត្ដកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការរងទទួលផែនប្រឆាំងបទល្មើសលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានឲ្យដឹងថា អនុវត្ដតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុក/ក្រុងទាំង១១ ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹម ។ ជាលទ្ធិផលក្នុងរយៈពេល៦ថ្ងៃ(គិតត្រឹមថ្ងៃទី០១ រហូតដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧) សមត្ថកិច្ចនគរបាលបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន បានចំនួន១៤ករណី ចាប់ខ្លួនជនសង្ស័យ២០នាក់ ស្រី៤នាក់ ក្នុងនោះជនជាតិខ្មែរ១៧នាក់ ជនជាតិវៀតណាម៣នាក់ ។

លោកស្នងការរងបានបន្ដថា ក្នុងប្រតិបត្ដិការបង្រ្កាប១៤ករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០០កញ្ចប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង ,ដាវចំនួន០៣ដើម ,កាំបិតប៉័ងតោចំនួន០១ ,ដំបងពីរកំណាត់ចំនួន០១ ,ទូរស័ព្ទដៃចំនួន១៤គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង ,ប្រាក់រៀលចំនួន១៤២០០រៀល ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេព(ជក់)គ្រឿងញៀនជាច្រើនទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕   ស្អាងជ័យ

16426248_2207564989468509_8053479056433223278_n 16426078_2208319592726382_6726925477941360332_n 16406673_2208904496001225_4996879065507599218_n 16406584_2206982842860057_9004584495805698902_n 16388109_2207642562794085_487129559003157951_n 16426298_2208968179328190_4060311592633877767_n 16427436_2208319616059713_5460709688729167831_n 16427700_2208925065999168_3691257630288745125_n 16427762_2208904502667891_8246078897746993656_n 16472825_2207564962801845_168196250171753246_n 16508874_2208633012695040_8609861119937367421_n 16508388_2208633029361705_47178684794293504_n 16507876_2208184382739903_5770255245087915794_n 16473783_2207642539460754_4490496434125151419_n 16472999_2208633009361707_8534957133516923063_n

...

16299231_2207642546127420_3610108545008460100_n 16386984_2207642586127416_149878608022400689_n 16386984_2208184439406564_7663028133057869499_n 16387158_2208184406073234_8559550030718601660_n 16387208_2208925025999172_2372434092771916533_n 16387866_2206982586193416_7308650885606587898_n 16388109_2207642562794085_487129559003157951_n 16406584_2206982842860057_9004584495805698902_n 16406673_2208904496001225_4996879065507599218_n    16427436_2208319616059713_5460709688729167831_n 16427700_2208925065999168_3691257630288745125_n 16427762_2208904502667891_8246078897746993656_n 16472825_2207564962801845_168196250171753246_n 16472999_2208633009361707_8534957133516923063_n 16473783_2207642539460754_4490496434125151419_n 16507876_2208184382739903_5770255245087915794_n 16508388_2208633029361705_47178684794293504_n 16508874_2208633012695040_8609861119937367421_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print