មនុស្សប្រុសស្រី៦នាក់ ត្រូវសមត្ថកិច្ច ឆ្មក់ ចូលក្នុងសំណាក់យីហោផ្កាយប្រាំបួន២ បង្រ្កាបពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះមកឆ្មក់ចុះបង្រ្កាប ក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយសំបុក្រមានគ្នា៦នាក់ក្នុងនោះមានប្រុសនិងស្រីដែលមកពួនសង្ងំប្រើប្រាស់និងជួញដូរនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោផ្កាយប្រាំបួន២ រួមនិងវត្ថុតាំងជាក់ស្តែងផងដែរ ។

IMG-20150817-WA0049

ករណីបង្រ្កាបគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥នៅចំណុចបន្ទប់លេខA45-54នៃផ្ទះសំណាក់យីហោផ្កាយប្រាំបួន២ ដែលមានទីតាំងលេខ៤៣  ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង៦នាក់នេះ ទី១ឈ្មោះប៉ែន  ពុតឧត្តម ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ ទី២ឈ្មោះស៊ំុ ដាវីន  ភេទស្រីអាយុ២១ឆ្នាំស្នាក់នៅសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ទី៣ឈ្មោះសុខ  វណ្ណលីដា ភេទស្រីអាយុ២០ឆ្នាំស្នាក់នៅសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ ទី៤ឈ្មោះមាស រតនា ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ទី៥ឈ្មោះអ៊ូច ចាន់ធា ភេទប្រយសអាយុ២៦ឆ្នាំស្នាក់នៅសង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងទី៦ឈ្មោះដួង  សាដារ៉ា  ភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅសង្កាត់គឺឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។ ដកហូតវត្ថុតាងថ្នាំញៀន៣កញ្ចប់និងប្រដាប់ប្រដាសម្រាប់ជក់មួយចំនួន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវដឹងថាទីតាំងផ្ទះសំណាក់យីហោផ្កាយប្រាំបួន២នេះគឺជាទីតាំងសម្រាប់ផ្ដល់ឲ្យក្រុមជនសង្ស័យមកពាក់ពូនគ្នាប្រើប្រាស់និងជួញដូរគ្រឿងញៀននៅទីនោះ ។

លុះដល់ថ្ងៃខាងលេីទើបនគរបាលការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយ លោកក្រឡាបញ្ជីផាន់ ពិសិដ្ឋ  និងលោកគុច គឹមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកសហការជាមួយនគរបាលមូលដ្ឋានចូូលឆ្មក់បង្ក្រាបចំនួន២បន្ទប់  ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងនោះស្រី២នាក់រួមទាំងវត្ថុតាំងបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវិធី  ៕

IMG-20150817-WA0050

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print