ចិនបញ្ចូនក្រុមចារបុរសជាច្រើនទៅអាមេរិកដោយសម្ងាត់

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីុនតោនបានព្រមានដល់ប្រទេសចិន ពីការបញ្ជូនក្រុមចារកម្មជាច្រើន​ទៅ​ធ្វើសកម្មភាពសម្ងាត់នៅក្នុងទឹកដីអាមេរិកដើម្បីស្វែងរកជនជាតិចិនប្រព្រឹត្តល្មើសបញ្ចូនទៅស្រុក​ដើម្បីកាត់ទោសតាមច្បាប់ ។

សារព័ត៌មាន​The New York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកបញ្ចាក់ថា​«យុទ្ធនាកា​រ​ប្រមាញ់ចចក»ជាផ្នែកមួយនៃរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការបញ្ចូនជនល្មើសពីអាមេរិកទៅស្រុកចិនវិញទទួលទោសតាមផ្លូវច្បាប់​ក៏ដូចជាដកហូតទ្រព្យសម្បត្តិដែលបានមកដោយ​អំពើពុករលួយ ។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះភាគីអាមេរិកបានព្រមានដល់ប្រទេសចិនជាច្រើនលើកដែលបានប្រើប្រាស់ក្រុមចារកម្មសម្ងាត់នៅក្នុងទឹកដីអាមេរិក។ចំណែកក្រសួងការបរទេសអាមេរិកមិន​ទាន់មានវិភាគអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ ។

ក្រុមចារកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសន្តិសុខជាតិចិន បានចូលទៅក្នុង​ទឹកដីអាមេរិកតាមរយញវីសាពាណិជ្ជកម្ម​ឬទេសចរណ៍ ស្វែងរកជនល្មើសហើយបញ្ចូនទៅកាន់​ប្រទេសចិនវិញដើម្បីកាត់ទោស។ យុទ្ធនាការរបស់ចិនគឺប្រើសង្គ្រាមចិត្តសាស្ត្រ ទៅលើសាច់​ញ្ញាតិ​របស់ជនល្មើសដែលរស់នៅក្នុង​ប្រទេសចិនក៏ដូចជាប្រើប្រាស់សាច់ញ្ញាតិបង្ខំ​ឲ្យវិលត្រ​ឡប់​ទៅ​កាន់ប្រទេសវិញ ។

តាមតួលេខរបស់ក្រសួងសន្តិសុខជាតិចិនបានបង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ​២០១៤មក​«​យុទ្ធនាការប្រមាញ់ចចក»នៅក្រៅស្រុកបានបញ្ចូនអតីតមន្ត្រីពុករលួយចិនជាង​៩៣០នាក់​នៅគ្រប់ទិសទីជុំវិញពិភពលោកមកប្រទេសចិនវិញទទួល​ទោសទៅតាមបទល្មើដែលបានប្រ​ព្រឹត្ត។ភាគច្រើនជនល្មើរដែលបញ្ចូនទៅស្រុកវិញពាក់ព័ន្ធនិងបទល្មើសពុករលួយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print