ចាប់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច និងម៉ូតូDuke១គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅចេញល្បាតនៅពេលយប់ចាប់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ លើកំនាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិថ្មី២ សង្កាត់/ក្រុងតាខ្មៅ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០១កញ្ចប់តូច និងម៉ូតូធំ០១គ្រឿងម៉ាកDuke បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

11887872_1891093717782306_7933461823351598101_n

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គុជ ចាន់អុងប៉ាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាអ្នកបង្កើតគេហទំព័រ ទីលំនៅក្នុងភូមិ/សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចេញល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈកំពុងល្បាតក៏បានប្រទះឃើញជនសង្ស័យខាងលើនេះកំពុងជិះម៉ូតូម្នាក់ឯងគួរឲ្យសង្ស័យ ក៏ហៅឲ្យឈប់សុំធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀន​ឃាត់ខ្លួនរួមជាមួយម៉ូតូម៉ាកDuke ធុន២០០សេ ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បញ្ជូន​ទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ៕

16496_1891093864448958_822829907217546679_n

11885127_1891094057782272_930892997079486962_n

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print