ឈើប្រណិតធ្នង់រាប់រយកំណាត់ត្រៀមលើកស្ទូចដាក់រថយន្តយីឌុប ចំណែកមន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ៖ ឈើប្រណិតធ្នង់ មានចំនួនរាប់រយកំណាត់ដែលក្រុមឈ្មួញបានដឹកជញ្ជូនចេញពីតំបន់ផ្សេងៗ យកមកគរទុកក្នុងព្រៃ ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្បែរបារ៉ាស់របស់លោកឧកញ៉ា ហុង ម៉ុងហេង ផ្លូវចូលក្នុងក្រុមហ៊ុន(ឆាយណាដាយណាម៉ិច) ត្រៀមសំរាប់លើកស្ទូចដាក់រថយន្តយីឌុបធំៗ បន្តយកទៅលក់នៅប្រទេសវៀតណាមនោះ ត្រូវបានគេប្រទះឃើញកាលពីល្ងាចថ្ងៃទី១៦ខែសីហា ចំណែក មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចំនុះឱ្យផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានអះអាងថា លោកមិនហ៊ានចាប់បង្ក្រាបនោះទេ ព្រោះឈើទាំងនេះសុទ្ឋសឹងជាឈើរបស់អ្នកធំនិងអ្នកមានអំណាចនៅក្នុងខេត្តក្រចេះ ។

20150816_123920

ដោយឡែកសំរាប់បារ៉ាស់ ដែលដាក់កាត់ផ្លូវលំចូលក្រុមហ៊ុន (ឆាយណាដាយណាម៉ិច) ត្រូវបានគេប្រាប់ឱ្យដឹងថា បារ៉ាស់នេះគឺមិនមែនជាបារ៉ាស់របស់ក្រុមហ៊ុននោះទេ ជាបារ៉ាស់របស់លោកឧកញ៉ា ហុង ម៉ុងហេង ដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំ ហើយការដាក់នេះ គឺដាក់សំរាប់យកលុយពីឡានដឹកឈើដែលឆ្លងកាត់ទីនេះតែប៉ុណ្ណោះ ចំណែកបារ៉ាស់ក្រុមហ៊ុនគឺនៅខាងមុខទៀត។

ជាមួយនិងការឆ្លើយគេចវេសរបស់មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រៀង ដោយអះអាងថា មិនហ៊ានធ្វើការចាប់បង្ក្រាប ដោយបានលើកឡើងថា ឈើទាំងនេះជាឈើរបស់ស្រ្តីជាមេឈ្មួញម្នាក់ ដោយមានមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តក្រចេះ ដែលជាអ្នកមានភាគហ៊ុន និងជាអ្នកនៅពីក្រោយការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនអស់ជំនឿទៅលើមន្រ្តីជំនាញ ខណៈដែលមានការរាយការណ៍ពីសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមឈ្មួញហើយនោះ បែរជាមិនចាប់បង្ក្រាបទៅវិញ ។

បើតាមការឱ្យដឹង ពីអ្នកបើកបររថយន្តស្ទូចម្នាក់ បាននិយាយថា ឈើធ្នង់ដែលមានចំនួនរាប់រយកំណាត់ ដែលត្រៀមលើស្ទូចដាក់រថយន្តយីឌុបនេះ ជាឈើរបស់ឈ្មួញឈ្មោះ ចែនី ដោយអ្នកបើកបររូបនេះ បានបញ្ជាក់ថា ចែនី នេះមានទីលំនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ។

យ៉ាងណាក៏ដោយ មេឈ្មួញឈ្មោះ ចែនី ម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជាយូរឆ្នាំមកហើយនៅខេត្តក្រចេះ ដោយបច្ចុប្បន្ននេះ ឈ្មួញម្នាក់នេះបានរកស៊ីដឹកជញ្ជូន ឈើប្រណិត និងឈើលេខ១ប្រភេទសុក្រំ តាមរថយន្តយីឌុបធំៗ យកទៅលក់នៅប្រទេសវៀតណាម ដោយមានមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងខេត្តក្រចេះ ជាអ្នកនៅពីក្រោយការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នេះ ។

ដោយឡែក លោក សេង ស៊ីចាន់ដារុន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចំនុះឱ្យផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា ឈើដែលនៅចំនុចផ្លូវចូលក្រុមហ៊ុនចិននោះ ជាឈើរបស់ ចែនី តែលោកមិនហ៊ានប៉ះពាល់ទេ ព្រោះ ចែនី នេះរកស៊ីមានភាគហ៊ុនជាមួយ មន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្តក្រចេះនេះ។ លោកថា ឈើប៉ុណ្ណឹងនៅតិចទេ មានដឹងអត់ មុនច្រើនជាងនេះទៀត ហើយនៅទឹកដីនេះលោកមិនហ៊ានប៉ះពាល់នោះទេ ព្រោះដល់ពេលឈើទាំងនេះឡើងរថយន្តហើយនោះ គឺមានមេការរបស់ឧកញ៉ាម្នាក់ ជាអ្នកចេញមុខរត់ការជាមួយសមត្ថកិច្ចជំនាញតាមដងផ្លូវ ។

បើតាមសេចក្តីរាយ៍ការបានឱ្យដឹងថា ឈើប្រណិតធ្នង់ និងឈើលេខ១ប្រភេទសុក្រំ ត្រូវបានក្រុមឈ្មួញ កំពុងសម្រុកដឹកជញ្ជូនចេញ ជារៀងរាល់ថ្ងៃ តាមរថយន្តយីឌុបធំៗ ចេញតាមផ្លូវក្រុមហ៊ុន(ឆាយណាដាយណាម៉ិច) ដែលមានទីតាំងនៅក្នុងស្រុកសំបូរ ចំណែកមន្ត្រីជំនាញក្នុងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បាននាំគ្នាធ្វើមិនដឹង ទោះបីជាមានរថយន្តដឹកឈើទាំងនោះក្រឡាប់ ឬ ខូច ធ្លាយចេញឈើរាយប៉ាយពេញផ្លូវយ៉ាងណាក៏ដោយ ចំណែកផ្លូវស្ពានមួយចំនួន ត្រូវរងការបាក់ស្រុតមុនអាយុកាល ដោយសារតែទ្រនឹងទម្ងន់រថយន្តយីឌុបដឹកឈើទាំងនេះ ៕

20150816_123914

20150816_123737

20150816_123731

20150816_123849

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print