សេដ្ឋកិច្ចចិនបើទោះបីមានកំណើតខ្ពស់ជាងប្រទេសនានាទាំងអស់នៅលើពិភពលោក ឈានមុខទាំងប្រទេសជប៉ុនទៅទៀតក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែចិនមិនអាចឈានមុខលើអាមេរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចទីមួយនោះឡើយដោយសារតែចំណូលមធ្យមរបស់ពលរដ្ឋចិនមានកម្រិតទាបជាងពលរដ្ឋអាមេរិករាប់សិបដង ។
ចំពោះជប៉ុនវិញ ចិនបាននាំមុខតាំងពីឆ្នាំ២០១០មកម្លេះដោយផលិតផលក្នុងស្រុករបស់ប្រទេសចិនមានទំហំធំជាងផលិតផល ក្នុងស្រុករបស់ប្រទេសជប៉ុន គឺប្រមាណ ៥.៨៧៨ លានដុល្លារ ទល់នឹង ៥.៤៧៤លានដុល្លារ។ ជាផ្លូវការ មហាយក្សចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ នៅពីមុខប្រទេសជប៉ុន និងនៅពីក្រោយសហរដ្ឋអាមេរិក ។
តាមពិត ទៅ តាំងពីពាក់កណ្ដាលឆ្នាំ២០១០ម្ល៉េះក្រុមសេដ្ឋវិទូបានអះអាងក្រៅផ្លូវការថា ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដោយសារថា បើតាមការគន់គិតមើលរបស់ក្រុមសេដ្ឋកិច្ចវិទូ ផលិតផលដុលក្នុងស្រុករបស់ចិន បានវ៉ាឈ្នះផលិតផលក្នុងស្រុករបស់ជប៉ុនតាំងពីដំណាច់ខែមិថុនា ឆ្នាំ២០១០ម្ល៉េះ ។
យ៉ាងណាក៏ដោយសេដ្ឋកិច្ចចិនវ៉ាឈ្នះសេដ្ឋកិច្ចជប៉ុនឆាប់ជាងការប្រមើលឃើញពីព្រោះកាលពីជិត១០ឆ្នាំមុននេះអ្នកសេដ្ឋវិទូមួយចំនួនបាននាំគ្នាអះអាងថាគេនឹងត្រូវចាំដល់ឆ្នាំ២០១៥ឯណោះ ទើបអាចឃើញផលិតផលក្នុងស្រុករបស់ចិនអាចកើនស្មើផលិតផល ក្នុងស្រុករបស់ជប៉ុន ។
តាមពិត ទៅ ស្ថានភាពប្រែប្រួលលឿនជាងការគ្រោងទុកនេះជាផលវិបាកដែលហូរចេញពីវិបត្ដិសេដ្ឋកិច្ចសកលដែលបានកើតឡើងនៅ ចុងឆ្នាំ២០០៨។ វិបត្ដិសេដ្ឋកិច្ចសកលបានកាត់បន្ថយមិនតិចទេសន្ទុះសេដ្ឋកិច្ចរបស់បណ្ដាប្រទេសឧស្សាហកម្មជឿនលឿនដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនជាដើម។ ទន្ទឹមនេះ វិបត្ដិសេដ្ឋកិច្ចសកលមិនបានប៉ះពាល់ខ្លាំងឡើយដល់សេដ្ឋកិច្ចរបស់ ប្រទេសចិន ដោយសារតែថ្នាក់ដឹកនាំចិនបានសម្រេចចាត់វិធានការទាន់ពេលវេលានិងដោយ មិនសំចៃលុយឡើយដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ។
ម្ល៉ោះហើយបានជានៅពេលនេះសេដ្ឋកិច្ចចិនកាន់តែទៅមុខ និងទៅលឿនបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត។ គឺនៅក្នុងបរិបទនេះហើយដែលនៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ដោយបានក្លាយជាប្រទេសជាប់ ចំណាត់ថ្នាក់លេខ១ខាងនាំទំនិញទៅក្រៅប្រទេស។ គឺនៅក្នុងបរិបទដូចគ្នានេះហើយដែរដែលចិនបានវ៉ាឈ្នះប្រទេសជប៉ុន ៥ឆ្នាំមុនការគ្រោងទុក ដោយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ហើយអាចរក្សាបានរហូតមកទល់បច្ចុប្បន្ន ។
ទោះជា យ៉ាងណាក៏ដោយ ប្រទេសចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះនៅក្នុងគ្រានេះ សេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដងឯណោះ ។ យោងទៅតាមការប្រមើលឃើញរបស់ធនាគារ Goldman Sachs ក៏ដូចរបស់ធនាគារពិភពលោកប្រទេសចិននឹងនាំមុខអាមេរិកនៅឆ្នាំ២០១៥ ។ប៉ុន្តែ ការព្យាករណ៍ទាំងនោះមិនអាចក្លាយជាការពិតបានឡើយ។ ឆ្នាំ២០១៥ជិតកន្លងផុតទៅហើយតែសេដ្ឋកិច្ចចិនមិនមានការប្រែប្រួលខុសពី៥ឆ្នាំមុនប៉ុន្មានដែរ។ដូច្នេះការដែលចិនយកឈ្នះអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១លើលោកគ្រាន់តែជារឿងស្រមើស្រមៃតែប៉ុណ្ណោះ ។
យ៉ាងណាមិញ នៅម្ខាងអាជ្ញាធរចិនពិតជាមានមោទនភាពដោយសេដ្ឋកិច្ចនៃប្រទេសខ្លួន បានវ៉ាឈ្នះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ។ ក៏ប៉ុន្ដែនៅម្ខាងទៀត ទីក្រុងប៉េកាំងក៏ត្រូវចេះបន្ដដាក់ខ្លួនតទៅទៀតដែរ ដោយហេតុតែប្រទេសចិនជាប្រទេសដែលកំពុងអភិវឌ្ឍនៅឡើយ បានន័យថាគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅមានលក្ខណៈអន់ ខ្សោយ បើប្រៀបធៀបទៅនឹងគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។
គួរ កត់សម្គាល់ថា ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋចិននៅមានតិចជាងពលរដ្ឋជប៉ុនជាច្រើន ប្រាក់ចំណូលសរុបក្នុងមួយឆ្នាំរបស់ពលរដ្ឋចិនមានតែ ៣ ៦០០ ដុល្លារ តែប៉ុណ្ណោះ ចំណែកពលរដ្ឋជប៉ុនវិញមានរហូតដល់ទៅ ៣៧.៨០០ ដុល្លារ ។
ក្រៅពីនេះថ្នាក់ដឹកនាំចិនក៏យល់ដឹងដែរពីលក្ខណៈផុយស្រួយខ្លះនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួនរួមមានជាអាទិ៍ការពឹងផ្អែកខ្លាំងជ្រុលពេកទៅលើការនាំទំនិញចេញ ទៅលក់នៅបរទេស ។ អ៊ីចឹងហើយបានជារដ្ឋាភិបាលបាននឹងកំពុងបន្ដខ្នះខ្នែងជម្រុញឱ្យមានកំណើនឧបភោគបរិភោគនៅក្នុងប្រទេស ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ចឱ្យនៅគង់វង់យូរឆ្នាំតទៅមុខទៀត។
ប៉ុន្តែក្រុមអ្នកឯកទេសវិភាគមួយចំនួនក៏បានលើកឡើងថាក្នុងពេលដ៏ខ្លីខាងមុខជប៉ុនអាចនឹងនាំមុខចិនវិញក្លាយជាប្រទេសមានសេដ្ឋកិច្ចទីពីរនៅលើពិភពលោក។ ការយកឈ្នះចិនវិញបានដោយសារតែជប៉ុនក៏ដូចជាអាមេរិកកំពុងតែពង្រីកទីផ្សារនៅក្នុងប្រទេសមួយចំនួនទៀតដូចជានៅក្នុងប្រទេសគុយបានិងអីរ៉ងជាដើម។ ក្រោយពេលអាមេរិកជប៉ុននិងសម្ព័នមិត្តបានលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសទាំងនោះ ។
បច្ចុប្បន្នក្រុមហ៊ុនធំៗរបស់ជប៉ុនកំពុងតែឆ្ពោះទៅកាន់ប្រទេសអីរ៉ង់ដែលជាប្រទេសស្នូលកណ្តាលសេដ្ឋកិច្ចនៅតំបន់មជ្ឈឹមបូព៌ាទាំងនោះហើយអាចជួយឲ្យទីផ្សារេអឡិចត្រូនិច្ចនិង គ្រឿងយន្តរបស់ជប៉ុនកាន់តែរីកធំធាត់។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនគេ ជ្រើសរើសយកផលិតផលជប៉ុនច្រើនជាងដោយសារតែមានគុណភាពខ្ពស់។
ចំណែកចិនវិញមិនអាចប្រគួតប្រជែងជាមួយជប៉ុនបានឡើយនៅក្នុងទីផ្សារទំនើបៗពីគុណភាព។ទាំងនោះហើយបានជាចិនសម្រុកនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសក្រីក្រដែលរកប្រាក់ចំណូលបានតិចអាចទិញផលិតផលរបស់ចិនទៅប្រើប្រាស់បានមានតម្លៃថោកជាងផលិតផលនានានៅលើពិភពលោក។ បើគិតទីផ្សារនៅអឺរ៉ុបវិញផលិតផលរបស់ចិនមិនអាចចូលទៅវាយលុកនៅទីនោះបានឡើយដោយសារតែពលរដ្ឋអឺរ៉ុបមិនចូលចិត្តប្រើរបស់គ្មានគុណភាព។ចំណែកជប៉ុនវិញអាចចូលទៅអឺរ៉ុបបានយ៉ាងងាយស្រួលបំផុតអាស្រ័យគុណភាពខ្ពស់។
បើនិយាយឲ្យខ្លី ចិនរកសុីជាមួយអ្នកក្រ ចំណែកជប៉ុនរកសុីជាមួយអ្នកមានលុយច្រើន មិនយូរទៀតឡើយជប៉ុននិងយកឈ្នេះចិនជាក់ជាមិនខានលើវិស័យសេដ្ឋកិច្ច ដណ្តើមតំណែងទីពីរនៅលើពិភពលោកមកវិញ ។
ប្រែសម្រួល៖ ម៉ែវ សុធី