ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរា ចរបង្កឡើងដោយរថយន្តនិងម៉ូតូបុ កគ្នាពេញទំហឹងបង្កឲ្យអ្នកបើ កបរម៉ូតូ៣នាក់រងរបួសធ្ងន់ ។ ហេតុការណ៌នេះបានកើតឡើងនៅចំណុចផ្ លូវបំបែកវិថី១៩មិថុនាចូលមកផ្លូ វក្រុមហ៊ុនថៃប៊ុនរ៉ុង ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង១០ និង១៥នាទីថ្ងៃជិតត្រង់ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែ ងកើតហេតុបានឲ្យដឹងថា÷មុនពេលកើ តហេតុគេបានឃើញម៉ូតូមួយគ្រឿងបើ កទិដៅពីឆ្នេរឯករាជ្យសំដៅទៅផ្លូ វឯករាជ្យដោយល្បឿនលឿនគួរសម។ចំណែ ករថយន្តបើកទិសដៅពីផ្លូវឯករាជ្ យបញ្ច្រាសទិសគ្នាដោយល្បឿនលឿនគួ រសមដូចគ្នា លុះមកដល់ផ្លូវបំបែករថយន្តបានបត់ បុតម៉ូតូពេញមួយទំហឹងចំពេញម៉ូតូ បណ្តាលឲ្យក្មេងជិៈម៉ូតូទាំង០៣នា ក់ផ្លោងទៅមុខម៉ូតូជិត១០ម៉ែត្ របណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
រថយន្តបង្កមានម៉ាក TOYOTA KARY ពាក់ស្លាកលេខភ្នំពេញ 2 AL-9857 បើបរដោយបុរសម្នាក់ឈ្មោះ សយ ទាន អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បើកបររថយន្តឲ្យក្រុមហ៊ុនចិន។
ដោយឡែកម៉ូតូម៉ានC125 ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរនិងអ្នករួមដំណើរមានគ្ នា០៣នាក់ដែល ទី១-ឈ្មោះ សំរិត វិសុទ្ធ ប្រុស អាយុ១៧ឆ្នាំ ជាសិស្ស , ទី២-ឈ្មោះ ជ័យ វ៉ាន់ជីង ប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ទាំពីរនាក់រងរបួសបាក់ជើងឆ្វេង រស់នៅសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ អេង ចំរើន ប្រុស អាយុ១៨ឆ្នាំរងរបួសធ្ងន់មានទីលំ នៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះទាំង៣នាក់ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្ យឯកជនជួយសង្គ្រោះ ចំណែកបុរស់បើករថយន្តបង្កត្រូវបា នប៉ុស្តិ៍នគរបាលសង្កាត់៣ឃាត់ខ្ លួនបញ្ជូនខ្លួនទៅកាន់ស្នងការដ្ ឋាននគរបាលខេត្តចាត់កាបន្ត។រី ឯវត្ថុតាងម៉ូតូនិងរថយន្តត្រូវបា ននគរបាលចរាចរយកទៅរក្សាទុកនៅការិ យាល័យចរាចរង់ចាំការដោះតាមផ្លូ វច្បាប់ ៕ ឆ្លាម សមុទ្រ