ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចភូមិផ្សារលិច ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួននោះមានឈ្មោះ ទី១- អាន វិចិត្រ ភេទប្រុស អាយុ20ឆ្នំា មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ ទី២-ឈ្មោះ រុន ភារិន ភេទប្រុស អាយុ23ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ។
សម្ភារះដកហូតបានមានក្រាម ពណ៌សថ្លា (ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ទូរស័ព្ទដៃចំនួន២គ្រឿង និងម៉ូតូម៉ាកសេរ៉ុស ១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 1A-0053។
មូលហេតុដែលបណ្តាលឲ្យឃាត់ខ្លួនជនសង្ស័ខាងលើបានគឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់ម៉ោង២៣និង៣០នាទី កម្លាំងល្បាតទៅដល់ត្រងចំណុច ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ក៏ប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើដំណើរពីត្បួងទៅជើង ដោយមានការសង្ស័យ កម្លាំងក៏ត្រួតពិនិត្យ រកឃើញក្រាម ពណ៌សថ្លា (ម៉ាទឹកកក)២កញ្ចប់តូច រួចក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តែម្តង ដើម្បីសាកសួរបន្ថែម និងកំណត់មុខសញ្ញាមេក្លោងចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងសាកសួរ និងកសាងសំណុំរឿងបន្ថែមបញ្ជូនខ្លួន រួមនឹងវត្ថុតាងទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕ ព្រែកជ័យ