កូរ៉េខាងជើងប្រកាសសាកល្បងបានជោគជ័យនូវមីស៊ីល Pukguksong 2

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើងសាកល្បងបានជោគជ័យនូវប្រភេទមីស៊ីលឆ្លងទ្វីបរយៈចម្ងាយមធ្យម Puguksong-2 កាលពីថ្ងៃទី១២ ខែកម្ភៈ។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានបាញ់ចេញពីទីតាំង Banghyon ស្ថិតនៅតំបន់ភាគ ខាងជើងខេត្តPyongan កូរ៉េខាងជើង ដោយមីស៊ីលនោះបានហោះហើរឆ្ពោះទៅកាន់សមុទ្រជប៉ុន។

នៅថ្ងៃទី១២ ខែកុម្ភៈ សហគមន៍អឺរ៉ុប បានរិះគន់យ៉ាងខ្លាំងដល់កូរ៉េខាងជើង ដែលបានសាកល្បងកាំជ្រួចមីស៊ីល ដោយ ចាត់ទុកថា នោះជាសកម្មភាពឌឺដងមិន អាចទទួលយកបានឡើយ។ នេះជាការ បំពានច្បាប់អន្តរជាតិជាថ្មីម្តងទៀតរបស់ រដ្ឋភិបាលទីក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យក្រសួងទទួលបន្ទុកកិច្ចការបរទេសរបស់អឺរ៉ុបបានបញ្ជាក់ថា«កូរ៉េខាងជើងត្រូវតែបញ្ចប់រាល់ការសាកល្បងកាំ ជ្រួចមីស៊ីលក៏ដូចជាកម្មវិធីអាវុធមីស៊ីល បរមាណូតាមសំណើរបស់អង្គការសហ ប្រជាជាតិ»។

ទន្ទឹមនឹងនោះអឺរ៉ុបក៏បានស្នើឲ្យកូរ៉េ ខាងជើងវិលត្រឡប់ចូលតុពិភាក្សាជា មួយសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេស លោកស្រី Federica Mogheriniនឹងពិភាក្សាលើបញ្ហាបច្ចេកទេសនូវ បានច្បាប់ស្តីពីសកម្មភាពតបតរបស់សហគមន៍អន្តរជាតិទៅលើកូរ៉េខាងជើង។

ក្នុងថ្ងៃជាមួយគ្នានោះដែរ បារាំងក៏បានថ្កោលទោសពីការបាញ់សាកល្បងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។ នេះជាលើកទីមួយ កូរ៉េខាងជើងបានសាកល្បង មីស៊ីលចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ឡើងកាន់តំណែង។

នៅក្នុងសេចក្តីប្រកាសក្រសួងការ បរទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា «បារំាងថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១២ ខែកុម្ភៈ។ នេះជាការបំពាន សេចក្តីសម្រេចរបស់អង្គការសហប្រជា ជាតិ។ បារំាងនឹងសហការជាមួយដៃគូនៅតំបន់អាស៊ី ពិសេសគឺប្រទេសដែលរងការគំរាមកំហែងពីកូរ៉េខាងជើងតែម្តងដើម្បី ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពី កូរ៉េខាងជើង»។

ក្នុងពេលជាមួយគ្នានេះដែរ ទីប្រឹក្សា សន្តិសុខនៅសេតវិមាន លោក Stephen Miller បានបញ្ជាក់ថា អាមេរិកបានសន្យាការពារសម្ពន្ធមិត្ត នៅតំបន់អាស៊ីប្រឆាំង នឹងសកម្មភាពរបស់កូរ៉េខាងជើង។

ចំពោះរុស្ស៊ីវិញ ប្រធានគណៈកម្មាធិ ការទទួលបន្ទុកកិច្ចការបរទេសរបស់សភារុស្ស៊ី លោក Konstantin Kosachev បាន បញ្ជាក់ថា រាល់ការតបតនឹងការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង ជាឯកតោភាគីនោះនឹងបង្កឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ លោកបន្តទៀតថា «រាល់សកម្ម ភាពជាឯកតោភាគីរបស់អាមេរិក និងកូរ៉េ ខាងត្បូង ឬជប៉ុនទៅលើការសាកល្បងកាំជ្រួចមីស៊ីលនឹងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង»៕

korean (2) korean (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print