ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាននិងប្រជាការពារភូមិ ចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់រហូតឈានដល់ធ្វើការឃាត់ខ្លួនក្រុមញៀនថ្នាំបានបន្តបន្ទាប់១០នាក់ ក្នុងរយៈ៣ថ្ងៃ នៅទីតាំងផ្សេងគ្នា គឺថ្ងៃទី៦-៧-៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ ក្នុង ក្រុង/ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ជនសង្ស័យទាំង១០នាក់មាន៖ ទី១/ឈ្មោះ ឈឿន ណាង ភេទប្រុសអាយុ២៣ឆ្នាំ (ប្រើប្រាស់)) ទី២/ឈ្មោះ សំ ពីលាន ភេទប្រុសអាយុ២៦ឆ្នាំ (ជួញដូរ) ទី៣/ឈ្មោះ ឈី យិន ហៅ តឿ ភេទប្រុសអាយុ១៧ឆ្នាំ (ចាត់ចែង) ទី៤/ឈ្មោះ ឯម វណ្ណា រ៉ា ភេទប្រុសអាយុ២៧ឆ្នាំ (ចាត់ចែង) ទី៥/ឈ្មោះ អ៊ី ស្នា ភេទប្រុសអាយុ២៣ឆ្នាំ (ចាត់ចែង)) ទី៦/ឈ្មោះ លី សិលា ភេទប្រុសអាយុ២៤ឆ្នាំ (ចាត់ចែង) ទី៧/ ឈ្មោះ ថន ច័ន្ទ រដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ (ចាត់ចែង) ទី៨/ឈ្មោះ គង់ ប៉ថង ភេទប្រុសអាយុ២១ឆ្នាំ (ចាត់ចែង) ទី៩/ឈ្មោះ លី ផាន់ណា ភេទប្រុសអាយុ២១ឆ្នាំ (ចាត់ចែង) និង ទី១០/ឈ្មោះ យ៉េត ធីរ៉ាយុតិ្ត ភេទប្រុស អាយុ២៣ឆ្នាំ (ចាត់ចែង) អ្នកទាំងអស់រស់នៅក្នុងក្រុងសៀមរាបក្នុងភូមិឃុំខុសគ្នា។ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតរួមមាន៖ ម្សៅមេតំហ្វេតាមីន ចំនួន ១កញ្ចប់តូច ស្មើទម្ងន់០,១ក្រាម ,ទូរស័ព្ទដៃចំនួន៦គ្រឿង ,ដាវ ដែក ចំនួន១ដើម ,ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់ មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ១០នាក់ ក្នុងនោះបញ្ជូនជនសង្ស័យម្នាក់ទៅមណ្ឌលកែប្រែ ចំណែកជនសង្ស័យ៩នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី