ឃាត់ជនបរទេសពីរនាក់ ពីបទស្នាក់នៅលើសទិដ្ឋាការកំណត់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុនៅថ្ងៃទី 13.02.2017 វេលាម៉ោង 14:00នាទី បានធ្វើការ ស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនបរទេសចំនួន 2នាក់ ស្នាក់នៅផ្ទះជួល(CT) ស្ថិតក្នុងក្រុមទី 11 ភូមិ3 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ ពីបទស្នាក់នៅលើសទិដ្ឋាការកំណត់ ។
ជនបរទេសទី១- ឈ្មោះ SCHOONJANS MAARTEN ភេទប្រុស សញ្ជាតិប៊ែលហ្សិក កើតថ្ងៃទី09.10.1981 (អាយុ 36ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ EK332767 មានសុពលភាថ្ងៃទី09.04.2019 និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00437694 មានសុពលភាពថ្ងៃទី09.01.2017 (លើស 35ថ្ងៃ) និងទី២-ឈ្មោះ RORICH THOMAS ភេទប្រុស សញ្ជាតិអាឡឺម៉ង់ កើតថ្ងៃទី
04.05.1967 (អាយុ 50ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ A2517232 មានសុពលភាពថ្ងៃទី 06.12.2017 និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00668130 មានសុពលភាពថ្ងៃទី 24.02.2016 (លើស 354 ថ្ងៃ) ។
ជនបរទេសទាំង2នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបំពេញបែបបទ បញ្ជូនទៅកាន់ អគ្គនាយដ្ឋាអន្តោប្រវេសន៍ ដើម្បីបន្តតានីតិវិធី ៕ ឆ្លាម សមុទ្រ

IMG_1372

...

IMG_1373 IMG_1374 IMG_1375

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print