ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន ស្រីរ័ត្ន ទេសចរណ៍អន្តរជាតិ ក្រោយឆបោកលុយអតិថិជនរាប់មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋដែលជាអតិថិជនក្រុមហ៊ុន ទេសចរណ៍យីហោស្រីរ័ត្ន បាននាំគ្នាមកតវ៉ាដល់ក្រុមហ៊ុន ក្រោយពេលដែលពួកគេបាននាំគ្នាទិញសំបុត្រយន្តហោះដើម្បីចេញទៅក្រៅប្រទេស តែផ្ទុយទៅវិញពេលទៅដល់ប្រលានយន្តហោះបែរជាអត់មានឈ្មោះសម្រាប់ហោះហើរ ទើបដឹងថាចាញ់បោកក្រុមហ៊ុនទេសចរណ៍ ក៏ប្តឹងមន្រ្តីកងរាជអាវុធហត្ថឲ្យឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនតែម្តង ។

ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុន ស្រីរត្ន័ ទេសចរណ៍អន្តរជាតិ ទីតាំងផ្ទះលេខ១៨៧E0 ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានអតិថិជនប្រហែល២០នាក់ បានទិញសំបុត្រយន្តហោះសរុបទឹកប្រាក់ទាំងអស់ជាង ២ម៉ឺនដុល្លារ ពីក្រុមហ៊ុន ស្រីរ័ត្ន ទេសចរណ៍អន្តរជាតិ ដើម្បីទៅទេសចរណ៍នៅក្រៅប្រទេស ពេលទៅដល់ព្រលានយន្តហោះគេថា សំបុត្រយន្តហោះមិនត្រឹមត្រូវ ក៏នាំគ្នាមកប្រមូលផ្តុំនៅមុខក្រុមហ៊ុន តវ៉ាឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះរឿងនោះទេ ទើបកម្លាំងអាវុធធ្វើការឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសាកសួរផងដែរ ។

ម្ចាស់ក្រុមហ៊ុនដែលត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឃាត់ខ្លួននោះឈ្មោះ រស់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនាយកក្រុមហ៊ុន ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦២.៦៤E0 ផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងខណ្ឌ៧មករា ។

បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស រស្មី

...

gy (1)gy (2) gy (6) gy (5) gy (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print