រូបឃាតកបាញ់សម្លាប់អគ្គរដ្ឋទូតប្រទេសរុស្ស៊ីនៅប្រទេសទួរគីទទួលបានពានរង្វាន់លេខមួយ World Press Photo 2017

ចែករំលែក៖

ពានរង្វាន់កាសែត World Press Photo 2017 បានធ្លាក់ទៅលើរូបភាពឃាតករបាញ់ សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីដែលបានថតដោយ អ្នកយកព័ត៌មាន Burhan Ozbilici ដែលមានភាពក្លាហានថតរូបភាពទាំងនោះ។

បើទោះបីគ្រោះថ្នាក់អាចស្លាប់គ្រប់ពេល តែអ្នកសារព័ត៌មានរូបភាពលោក Burhan Ozbilici នៅតែរកឱកាសដើម្បីថតនូវរូប ភាពពិតប្រាកដពីការបាញ់សម្លាប់រដ្ឋទូត រុស្ស៊ីនៅទួរគី ស្ថិតនៅក្នុងបន្ទប់ពិពរណ៌រូប ភាពកាលពីខែធ្នូឆ្នាំ២០១៦។ នៅក្នុង រូបនោះឃាតក Mevlut Mert Altinas ឈរនៅក្បែរសពរដ្ឋទូតរុស្ស៊ីលោក Andrei Karlov ។ រូបភាពចង្អុលឡើងទៅលើដៃ កាន់កាំភ្លើងខ្លីបានគ្របដណ្តប់លើសារព័ត៌មាននានានៅលើពិភពលោក។

រូបភាពនោះបានទទួលពានរង្វាន់លេខ១ World Press Photo 2017 ។ ជាមួយ គ្នានោះលោក Ozbilici ក៏ទទួលបានជ័យជម្នះដោយមានរូបភាពជាច្រើនទៀតស្តីពីការធ្វើឃាតនៅទួរគីស្ថិតនៅក្នុងប្រភេទ ព័ត៌មានចាប់អារម្មណ៍បំផុត។

ប្រធានពានរង្វាន់ Word Press Photo 2017 លោក Stuart Franklin បានសរសើរដល់ទឹកចិត្តក្លាហានជាអ្នកសារព័ត៌មាន របស់លោក Burhan Ozbilici «ខ្ញុំគិតថា រូបភាពខាងលើអាចស្ថិតស្ថេរគ្រប់សម័យកាល ហើយអ្នកថតពិតជាមានភាពក្លា ហាន មានស្មារតីល្អ ទើបអាចថតបានរូប បែបនេះ»។

នៅក្នុងបទសម្ភាសន៍មួយលោក Burhan Ozibilici ធ្លាប់បានឲ្យដឹងថានៅពេលដែល មានការធ្វើឃាត «ខ្ញុំគិតថាមានតែយើង ប៉ុណ្ណោះដែលបានមើលឃើញនូវទិដ្ឋភាពនេះ បើទោះបីត្រូវគេបាញ់ឲ្យរបួសឬស្លាប់ ជាអ្នកព័ត៌មានមិនអាចរត់ចេញក្រៅយក រួចខ្លួនដោយគ្មានរូបមួយសន្លឹកណានោះឡើយ។ ជាការពិតខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្ញុំដឹងថា មានគ្រោះថ្នាក់ប្រសិនបើខ្មាន់កាំភ្លើងតម្រង់សំដៅមកខ្ញុំនោះ។ ប៉ុន្តែខ្ញុំ សម្រេចចូលទៅជិតបន្តិចដើម្បីផ្តិតរូប។ ខ្ញុំ អាចរត់ចេញបានដោយគ្មានរូបភាព តែខ្ញុំ ត្រូវឆ្លើយបែបណា ប្រសិនបើគេសួរថា ហេតុអីលោកមិនថតរូបក្នុងនាមជាអ្នកអាជីពថតរូបនោះ? ខ្ញុំបាននឹកឃើញដល់មិត្តភក្តិដែលបានស្លាប់ពេលបំពេញការងារនៅក្នុងសមរភូមិ»។

នៅក្នុងការជ្រើសរើសពានរង្វាន់កាសែត គឺមានរូបថតដល់ទៅ៨មឺុនសន្លឹកថតដោយ អ្នកព័ត៌មានមកពីជុំវិញពិភពលោក។ អ្នកទទួលបានជ័យជម្នះបន្ទាប់គឺអ្នកថតរូបឲ្យសារព័ត៌មាន New York Times លោក Daniel Berehulak រូបភាពតាមប្រមាញ់អ្នកទោសគ្រឿងញៀននៅហ្វុីលីពីន៕

russi (1) russi (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print