អង្គការដៃគូរសម្ព័នមិត្តវ៉ាយអេដ៍បង្ក្រាបសាច់សត្វព្រៃបានជាង១០០គីឡូក្រាមនៅផ្សារសាមគ្គី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អង្គការដៃគូរសម្ព័នមិត្តសត្វព្រៃបានចុះបង្ក្រាបឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែចំនួន៤កន្លែង នៅផ្សារសាមគ្គី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលា ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ រឹបអូសបានសាច់សត្វព្រៃជាង ១០០គីឡូ ខណៈអ្នកលក់រត់គេចអស់ ។

លោកម៉ិន មង្គល ប្រធានក្រុមអន្តរាគមន៍អង្គការសម្ព័នមិត្តវាយអេដ៍សត្វព្រៃបានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺក្រុមការងារ សម្ព័នមិត្តរបស់លោកមិនបានជូនដំណឹង ដល់មន្ត្រីមូលដ្ឋានឲ្យដឹងនោះនោះទេ ដើម្បីកុំឲ្យបែកធ្លាយ នាំដល់មិនអាចបង្ក្រាបសាច់សត្វព្រៃទាំងនេះបាន ។ លោកបានបន្តទៀតថា សាច់សត្វព្រៃដែលបង្ក្រាបបានរួមមាន ៖ សាច់ជ្រូកព្រៃ៨០គីឡូ , សាច់ប្រើសស្រស់៨១គីឡូ , សាច់ឈ្លូសស្រស់ ៥គីឡូ , ងៀតប្រើស៣គីឡូ , ក្រពះ ប្រម៉ា គ្រៀមចំនួន៥ សរុបជាង១០០គីឡូក្រាម យកទៅដុតកម្ទេចចោល ។

ប្រជាពលរដ្ឋបានលើកឡើងថា ការដែលក្រុមមន្ត្រីអង្គការសម្ព័នមិត្តសត្វព្រៃមិនប្រាប់និងសហការជាមួយនិងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ព្រោះតែក្រុមមន្ត្រីដែលចុះបង្ក្រាបដាក់ការសង្ស័យថាមន្ត្រីនិងអាជ្ញាធរមូលដ្ឋានមួយចំនួនត្រូវរ៉ូវគ្នាជាមួយនិងក្រុម ឈ្មួញ ដែលរកស៊ីលក់សាច់សត្វព្រៃខុស ច្បាប់ទាំងអស់ ។

លោក ហ៊ុន ប៊ុនអឿន នាយរងសង្កាត់ រដ្ឋបាលព្រៃឈើអូរពងមាន់បានប្រាប់អ្នក សារព័ត៌មានថា ករណីនេះមន្ត្រីអង្គការ សម្ព័នមិត្តសត្វព្រៃចុះបង្ក្រាបសត្វព្រៃនៅ ក្នុងផ្សារសាមគ្គីនោះ លោកមិនបានដឹង នោះទេ ។

លោក លៀង សេង ប្រធានមន្ទីកសិកម្ម ខេត្តឲ្យដឹងថា សត្វព្រៃដែលអង្គការសម្ព័នមិត្តសត្វព្រៃបង្ក្រាបបានទាំងនោះយកទៅ ដុតនិងកប់ចោលនៅថ្នាលបណ្តុះកូនឈើអូរពងមាន់ ៕ ដោយ ៖ មាស សុផាត

...

3c12a02a-7926-4d8e-b975-9ec487aea849 05cf3666-6529-436b-b481-2e5a23d1b9d1 8ebe8fcd-774c-424a-a0cf-2714c0f3e6ee 8f40a6e0-22fd-47c9-9bdd-c952d2f7b866

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print