តុលាការប៉ាគីស្ថានចេញច្បាប់ហាមឃាត់ថ្ងៃបុណ្យនៃក្តីស្រឡាញ់

ចែករំលែក៖

តុលារកំពូលប៉ាគីស្ថាននៅទីក្រុងអ៊ិស្លាម៉ាបាត បានសម្រេចចេញច្បាប់ហាម ឃាត់ថ្ងៃ Valentine នៅទូទាំងប្រទេស ហើយច្បាប់នោះមានប្រសិទ្ធិភាពភ្លាមៗ។

ច្បាប់ហាមប្រាមខាងលើ រួមមានទាំងការផ្សព្វផ្សាយនៅលើប្រព័ន្ធ អេឡិចត្រូនិក និងទូរទស្សន៍ជាដើម ក្រៅពីនេះក៏បាន ហាមលក់វត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធនឹងថ្ងៃនេះផងដែរ។ មិនតែប៉ុណ្ណោះទិវានេះមិន អនុញ្ញាតឲ្យរៀបចំនៅកន្លែងសាធារណៈ ឡើយ។

តុលាការក៏បានស្នើដល់មន្ត្រីគ្រប់ជាន់ថ្នាក់តាមប្រព័ន្ធអេឡិចត្រូនិក និងបណ្តាញសង្គមកុំឲ្យបំផុសបំផុលលួចរៀបចំថ្ងៃនេះឡើយ។

ការហាមប្រាមខាងលើធ្វើឡើងក្រោយពេលដែលពលរដ្ឋម្នាក់ឈ្មោះ Abdul Waheed បានសរសេរលិខិតថ្កោលទោសថា ប៉ុន្មានថ្ងៃកន្លងមកនេះមានការផ្សព្វផ្សាយពីថ្ងៃបុណ្យនៃក្តីស្រឡាញ់គ្រប់ទិសទីគឺ ខុសទៅនឹងសាសនាអ៊ិស្លាម គួរតែហាម ប្រាម។ ថ្ងៃ Valentine មិនមែនជាថ្ងៃ នៃបុណ្យសាសនាអ៊ិស្លាមឡើយ វាគ្រាន់តែជាថ្ងៃនៃវប្បធម៌លោកខាងលិចប៉ុណ្ណោះ។

ចំណែកអ្នកលក់ផ្កាវិញបាននិយាយថា ពួកគាត់បានប្រកបមុខរបរលក់ផ្កានេះជាយូរណាស់មកហើយ ដោយលក់ជារៀង រាល់ថ្ងៃ។ ដោយឡែកនៅក្នុងថ្ងៃ១៤កុម្ភៈ គាត់លក់ផ្កាដាច់ច្រើនរហូតដល់ទៅ១០ដង ហើយប្រសិនបើហាមប្រាមយើងលក់ផ្កានោះជាគ្រោះថ្នាក់សម្រាប់យើង៕

tong-thong-pakistan-keu-goi-khong-mung-ngay-valentine-1038 valen-1034valen-2-1036

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print