ភ្នំពេញ៖ យុវជនម្នាក់ជាជនពិការភ្នែកម្ខាង ត្រូវបាននគរបាលចាប់ដាក់ខ្នោះដៃបន្ទាប់ ពីប្រជាពលរដ្ឋមួយក្រុមចាប់ខ្លួនបានព្រួតគ្នាវាយទ្រមខ្លួនរួចនាំខ្លួនទៅប្រគល់នគរ បាល កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ដោយចោទថា ជាចោរគាស់ផ្ទះ។ ប៉ុន្តែក្រោយវាយខ្នោះ រួចសាកសួរនិងស្រាវជ្រាវទើបដឹងច្បាស់ថា យុវជននោះមិនមែនជាចោរនោះឡើយ។ ផ្ទុយទៅវិញគេគឺជាជនរងគ្រោះម្នាក់ដែល បានចេញពីផឹកស៊ីនៅក្នុងក្លឹបមីតណាយ ហើយជិះម៉ូតូត្រឡប់ទៅផ្ទះប៉ុន្តែឈឺនោម ក៏បានឈប់នោមតាមផ្លូវរួចបានប្រាសខ្លួនដេកនៅក្បែរផ្ទះអ្នកស្រុកក៏ត្រូវបានចោរ លួចម៉ូតូស៊េរីទំនើប១គ្រឿងទៅបាត់។ លុះពេលដឹងខ្លួនឡើងបានដើរតាមផ្លូវដើម្បីរកប៉ុស្ដិ៍នគរបាលដាក់ពាក្យបណ្ដឹងក៏ត្រូវ ប្រជាពលរដ្ឋដែលកំពុងដេញតាមចាប់ចោរគាស់ផ្ទះប្រទះឃើញមានការសង្ស័យក៏ បានចាប់វាយ ដោយគ្មានមេត្តានិងនាំទៅ ប្រគល់ឲ្យនគរបាលតែម្ដង។ ព្រោះស្រប ពេលនោះមានករណីចោរគាស់ផ្ទះមិនបាន សម្រេចមួយ នៅជិតកន្លែងនោះហើយក្រុម ចោរបានរត់ចោលម៉ូតូ១គ្រឿងផងដែរ។
យុវជនរងគ្រោះតែជាប់សង្ស័យថា ចោរ ទៅវិញនោះឈ្មោះ ទុន រ៉ា ហៅ វ៉ែប អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ ជាជន ពិការភ្នែកម្ខាងខាងស្ដាំ មានស្រុកកំណើត នៅក្នុងភូមិ ឫស្សីចចក ឃុំព្រៃឃ្នេស ស្រុក មេសាង ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួល ស្ថិតក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្ត កណ្ដាល។យុវជនរូបនេះបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ ២០១៧ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ ១GF-៨៣៩១។ ចំណែកម៉ូតូដែលចោរ គាស់ផ្ទះរត់ចោលនោះម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី១គ្រឿង ពណ៌ខៀ ពាក់ស្លាកលេខភ្នំពេញ១Z-៤៨២៩។
នគរបាលបានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ យុវជនរូបនោះបានជិះម៉ូតូតាំងពីស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើមកភ្នំពេញដើរលេង និងចូលផឹកស៊ីរាំលេងនៅក្នុងក្លិបឌីស្កូ មីតណាយ ស្ថិតនៅនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែម្នាក់ឯង។ លុះដល់វេលាម៉ោង៣ ទៀបភ្លឺពេលសប្បាយអស់ចិត្តបាន ជិះម៉ូតូស៊េរីទំនើប១គ្រឿង ចេញពីក្នុងក្លិប ក្នុងបំណងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែក្រោយ ពេលចេញបានបន្តិចបានឈប់នោមដោយ បានទុកម៉ូតូនៅក្រោយខ្នងចម្ងាយប្រមាណ៥ម៉ែត្រពីខ្លួន។ លុះក្រោយពេលនោមរួច មិនបានជិះម៉ូតូបន្តទៀតទេ ដោយសារតែស្រវឹងស្រាខ្លាំងផងនិងងងុយដេកផងភ្លេចថា ខ្លួនមានម៉ូតូក៏បានប្រាសខ្លួនដេកនៅ ក្បែរផ្ទះប្រជាពលរដ្ឋជិតនោះលង់លក់ ហើយម៉ូតូក៏ត្រូវបានចោរលួចយកទៅបាត់។ រហូតព្រឹកឡើងក្រោយពេលភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូក៏បាន ដើរទៅរកប្រជាពលរដ្ឋដើម្បីសួររកប៉ុស្ដិ៍នគរបាលនៅដាក់ពាក្យបណ្ដឹងរឿងបាត់ម៉ូតូប៉ុន្តែគ្រាន់តែចូល ទៅដល់ក៏ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទៀតដោយចោទថាជាចោរគាសផ្ទះព្រោះចំពេលដែលគេកំពុងដេញតាម ចាប់ចោរគាស់ផ្ទះផង។
ក្រោយមកនគរបាលបានធ្វើការស្រាវជ្រាវ ទើបដឹងថាយុវជននោះគឺជាជនរងគ្រោះនិងបានឲ្យ ក្រុមគ្រួសារយកឯកសារពាក់ព័ន្ធទៅពិនិត្យ មើលរួចដោះលែងឲ្យមានសេរីភាពវិញ៕ សុខាសែនជ័យ