សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ថា មេដឹកនាំកូរ៉េខាងត្បូងលោក Hwang Kyo ahn នៅព្រឹកថ្ងៃទី១៥ បានកោះប្រជុំជា បន្ទាន់មួយនូវមន្ត្រីសន្តិសុខជាតិ ដើម្បី វាយតម្លៃពីការធ្វើឃាតលោក Kim Jong Nam ដែលជាបងប្រុសឪពុកតែមួយម្តាយផ្សេងគ្នាជាមួយមេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន។
គណៈកម្មាធិការសន្តិសុខជាតិកូរ៉េ ខាងត្បូងរួមមានទីប្រឹក្សាសន្តិសុខកិច្ចការ បរទេស, អគ្គនាយកអង្គការចារកិច្ចជាតិ NIS រដ្ឋមន្ត្រីការពារជាតិ, រដ្ឋមន្ត្រីឯកភាព ជាតិ, រដ្ឋមន្ត្រីការបរទេស, ប្រធានការិយា ល័យប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះ ផ្តោតសំខាន់ទៅ លើការធ្វើឃាតលោក គីម ជុងណាម បង ប្រុស គីម ជុងអ៊ុន ក៏ដូចជាវាយតម្លៃពីការឌឺដងរបស់កូរ៉េខាងជើង ក្រោយបាញ់សាក ល្បងកាំជ្រួចមីស៊ីល។ ការធ្វើឃាតលោក គីម ជុងណាម អាចធ្វើឲ្យស្ថានភាពសន្តិ សុខនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនជឿជាក់ ថា ក្រុមចារកិច្ចកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការស្លាប់របស់មេដឹកនាំ គីម ជុង ណាម នៅប្រទេសម៉ាឡេស៊ី។
លោក គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រី២នាក់ បានប្រើប្រាស់ម្ជុលមានជាតិពុលលួចចាក់ សម្លាប់។ ក្រោយមកស្ត្រីទាំង២នាក់បានគេចខ្លួនបាត់តាមតាក់ស៊ី ពេលនេះប៉ូលិសម៉ាឡេស៊ីកំពុងតែតាមចាប់ខ្លួនស្ត្រី២នាក់ខាងលើ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា លោក គីម ជុងណាម ត្រូវ បានក្រុមចារកិច្ចកូរ៉េខាងជើងបំពុលស្លាប់។ នៅពេលនេះដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយ។
ពេលនេះប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ពីការស្លាប់របស់បងប្រុសលោក គីម ជុង អ៊ុន។ ជនរងគ្រោះ អាយុ៤៦ឆ្នាំ បានប្រើប្រាស់លិខិតឆ្លងដែនមានឈ្មោះ Kim Chol មានសញ្ជាតិ២ គឺកូរ៉េខាងជើង និង ម៉ាឡេស៊ី។ លោក គីម ជុងណាម មាន គម្រោងទៅកាន់ទីក្រុងម៉ាកាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ។
មន្ត្រីប៉ូលិសម៉ាឡេស៊ីលោក Fadzil បានបញ្ជាក់ថា ជងរងគ្រោះបាននិយាយនៅពេលដឹងខ្លួនថា«ដូចជាមានអ្នកណា ម្នាក់ថត និងកាន់ក្បាលពីខាងក្រោយ រួចក៏វិលមុខភ្លាមៗ» ទើបបញ្ជូនទៅកាន់ បន្ទប់សេវាកម្មថ្នាំពេទ្យនៅអាកាសយានដ្ឋាន។ ក្រោយមកក៏បានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ រួចក៏ស្លាប់នៅលើយន្តហោះជួយសង្គ្រោះកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Putrajaya របស់ម៉ាឡេស៊ី។
មុនពេលស្លាប់លោក គីម ជុងណាម បាននិយាយប្រាប់បុគ្គលិកពេទ្យនៅលើរថយន្តថា លោកត្រូវគេប្រើប្រាស់បំពង់បាញ់ជាតិគីមីទៅលើលោក។ លោក គីម ជុង ណាម ក៏មានអង្គរក្សការពារដែរ ប៉ុន្តែមានការធ្វេសប្រហែសដោយសារតែនៅក្នុង អាកាសយានដ្ឋាន។ កន្លងមកលោក គីម ជុងណាម ធ្លាប់រងការធ្វើឃាតមិនបាន សម្រេចជាច្រើនលើក។
កាលពីខែតុលា ឆ្នាំ២០១២ ចៅក្រមកូរ៉េខាងត្បូងបានឲ្យដឹងថា ពលរដ្ឋកូរ៉េខាង ជើងម្នាក់ត្រូវបានចាប់ខ្លួន ហើយគេបាន សារភាពថា បានចូលរួមក្នុងគម្រោងធ្វើ ឃាតដោយបង្កគ្រោះថ្នាក់រថយន្តនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១០ សំដៅលើ លោក គីម ជុងណាម។
កូរ៉េខាងជើងស្នើម៉ាឡេស៊ីប្រគល់សាកសព បងប្រុសលោក គីម ជុងអ៊ុន ស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី បានស្នើដល់កម្លាំងប៉ូលិសម៉ាឡេស៊ី ប្រគល់សព បងប្រុសលោក គីម ជុងអ៊ុន ដើម្បីបញ្ជូនទៅស្រុកកំណើត។
ស្នងការប៉ូលិស ម៉ាឡេស៊ីលោក Fadzil Ahmat បានបញ្ជាក់ថា ស្ថានទូតកូរ៉េខាងជើងពិតជាបានស្នើឲ្យប្រគល់សពបងប្រុស មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប៉ុន្តែ ខាងប៉ូលិសចាំបាច់ត្រូវតែធ្វើកោសល្យវិច័យ ជាមុនសិនទើបប្រគល់ឲ្យ។
សាកសពលោក គីម ជុងណាម ត្រូវ បានបញ្ជូនពីមន្ទីរពេទ្យ Putrajaya ទៅកាន់ មន្ទីរពេទ្យ អន្តរជាតិ Kuala Lumper។ ប៉ូលិសប្រដាប់ដោយអាវុធបានអមដំណើររថយន្តដឹកសពលោក គីម ជុងណាម ចាក ចេញពីមន្ទីរពេទ្យ Putrajaya ។ ការពិនិត្យសាកសពនឹងរួចរាល់នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ នេះ។ នៅពេលនេះដែរប៉ូលិសកំពុងតែ តាមដានប្រមូលភស្តុតាង ពីហេតុការណ៍ ខាងលើ។
ចំណែកអង្គការចារកិច្ចកូរ៉េខាងត្បូង វិញបានបញ្ជាក់ថា គ្រួសារលោក គីម ជុងណាម មានសិទ្ធិទទួលយកសាកសពសាច់ញាត្តិរបស់ខ្លួនត្រឡប់ទៅវិញក្រោយការត្រួតពិនិត្យរួចរាល់។ ភាគីកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថា បើទោះបីរដ្ឋាភិបាលកូរ៉េខាងជើងបានស្នើក្តី ក៏ពិបាកទទួលបាន សាកសពនោះដែរ។
ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ក្រោយពេលស្ត្រី២ នាក់វាយប្រហារនៅក្នុងអាកាសយានដ្ឋានទីក្រុងគូឡាឡំពួរ កាលពីថ្ងៃទី១៣ នៅ ពេលរង់ចាំជើងហោះហើរទៅកាន់ម៉ាកាវ។
លោក គីម ជុងណាម អាយុ៤៦ឆ្នាំជា បងប្រុសឪពុកតែមួយម្តាយផ្សេងគ្នាជា មួយមេដឹកនាំ គីម ជុងអ៊ុន។ លោក គីម ជុងណាម ធ្លាប់ត្រូវបានមន្ត្រីកូរ៉េខាងជើង យកចិត្តទុកដាក់ជាអ្នកស្នងតំណែងពី ឪពុក គីម ជុងអ៊ីល។ ប៉ុន្តែក្រោយមកក៏ ផ្លាស់ប្តូរធ្វើឲ្យលោកត្រូវភៀសខ្លួនទៅរស់នៅក្រៅប្រទេស គេចពីការតាមសម្លាប់នៅក្នុងប្រទេស។ លោក គីម ជុងណាម ធ្លាប់ រួចផុតពីការធ្វើឃាតជាច្រើនលើកកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី