Man City ត្រៀមនាំយកខ្សែការពារ២នាក់ពីក្លិប Atletico Madrid

ចែករំលែក៖

គ្រូបង្វឹកក្លិបមេឃខៀវ Man City កំពុង តែតាមដានមើលជើងកីឡាករខ្សែការពារ ដ៏ល្អ២នាក់បងប្អូនដែលកំពុងលេងឲ្យក្លិបនៅប្រទេសអេស្ប៉ាញ Atletico Madrid គឺ កីឡាករ Lucas និង Theo Hernandez ក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោនសម្រាប់ រដូវក្តៅថ្មីខាងមុខ ។

ប្រធានក្លិបមេឃខៀវក៏បានសារភាពផង ដែរថា គាត់ពិតជាបានតាមដានមើលកំពូល កីឡាករខ្សែការពារទាំង២នាក់នេះអស់ រយៈពេលជាង៦ខែមកហើយ ហើយស្របពេលដែលបច្ចុប្បន្នក្លិបកំពុងមានឱកាស ក្នុងការប្រជែងដណ្តើមយកពានរង្វាន់លីកកំពូលអង់គ្លេសនៅឡើយផងនោះការនាំ យកកីឡាករទាំង២មកកាន់អង់គ្លេសគឺ មានសារសំខាន់បំផុតសម្រាប់ក្លិប ។

អ្វីដែលកាន់តែច្បាស់ហើយអាចឲ្យគេជឿជាក់បានថាកិច្ចព្រមព្រៀងរវាងក្លិបទាំង២ទៅលើអនាគតរបស់ខ្សែការពារទាំង២នាក់ នេះទៅកាន់អង់គ្លេសនោះពិតជានឹងអាចកើតមានឡើងដោយសារតែ Atletico Madrid ក៏កំពុងចង់បានខ្សែប្រយុទ្ធ Aguero របស់ Man City ផងដែរដែលជាការដោះ ដូរដ៏សំខាន់មួយ ៕ ដេវីត

...

mancity (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print