ខេត្តព្រៃវែង ៖ មិនដែលឃើញមេព្រៃចាប់ឈើទេ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ឈើខុសច្បាប់ជាច្រើន រថយន្តក្នុងមួយថ្ងៃៗកំពុងហូរចូលមកក្នុងខេត្តព្រៃវែងបានយ៉ាងរលូន ខណៈខាង សមត្ថកិច្ចមិនព្រមអើពើ ។ ឈើល្មើសច្បាប់ ទាំងនេះគេឃើញដឹកតាមរថយន្តធុនធំគ្រប់ប្រភេទដឹកលើស PC និងរថយន្តសាំយ៉ុង ដឹកជាហូរហែ ។

បើតាមប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ៨ក្នុងស្រុកកំចាយមារ និង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានឲ្យដឹងថា រាល់ថ្ងៃនេះគេឃើញរថយន្តដឹកឈើប្រភេទយីឌុបភ្លៅ៥បានធ្វើចរាចរណ៍ដឹកឈើជា រៀងរាល់ថ្ងៃ រួមទាំងរថយន្តសាំយ៉ុងដឹកបន្តកន្ទុយគ្នា គឺគេដឹកពីខេត្តផ្សេងឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលមកតាមផ្លូវជាតិលេខ៨ ស្រុក កំចាយមារ ទៅចែកចាយតាមដេប៉ូឈើ ក្នុងខេត្តព្រៃវែងតែម្តង ។

ប្រជាពលរដ្ឋបន្តថា ដេប៉ូលក់ឈើ ដែលមាននៅក្នុងខេត្តព្រៃវែង គឺមានច្បាប់ មែន ប៉ុន្តែទិញឈើអត់ច្បាប់ស្ទើរទាំងស្រុង យកមកលក់ ខណៈដេប៉ូទាំងនោះទិញឈើ ពីរថយន្តសាំយ៉ុង និងរថយន្តដឹកលើសPC ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងកាលពីព្រឹក ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ គឺមានរថយន្តយីឌុប ភ្លៅ៥ ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាក លេខភ្នំពេញ3C-8923 បានដឹកឈើពេញ យកមកលក់ឲ្យដេប៉ូ លាង ប៊ុនទ្រី ស្ថិតនៅ ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
កម្មករម្នាក់ ដែលជាអ្នកលើកឈើបាន ប្រាប់ឲ្យអ្នកយកព័ត៌មានដឹងថា ឈើមួយ រថយន្ត គឺមានចំនួន៣៨គូប ។ ប៉ុន្តែ PC ដែលបង្ហាញមកអ្នកព័ត៌មានយើង គឺចំនួន ឈើក្នុងរថយន្តនោះPC តែ១៧គូបជាង ប៉ុណ្ណោះ ។

ពាក់ព័ន្ធករណីរថយន្តដឹកឈើចូលខេត្តព្រៃវែង និងរថយន្តដឹកលើសPCនេះ លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រៃវែងមិនអាចសុំការបំភ្លឺបានទេ ព្រោះ ទូរស័ព្ទចូលហើយ លោកមិនទទួល ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក គេសង្កេតឃើញតែខាងមន្ត្រីនគរបាល គយ ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើទៅវិញ ដោយបង្ក្រាបរួចប្រគល់ឲ្យមេព្រៃចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ

...

pleybeng-1 (2) pleybeng-1 (3) pley veng-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print