នាយករដ្ឋមន្ត្រីជប៉ុនមិនចាំបាច់ត្រួតពិនិត្យឡើងវិញពីប្រជុំកោះសែនកាគូ, ប្រទេសចិនផ្ទុះកំហឹង

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បាន ប្រកាសថា សន្ធិសញ្ញាការពាររួមរវាងអាមេរិកនឹងជប៉ុនសមស្របក្នុងការអនុវត្តទៅលើប្រជុំកោះសែនកាគូដែលបានសរសេរនៅក្នុងសេចក្តីប្រកាសរួម។

សារព័ត៌មានក្យូដូញូវបានបានដកស្រង់ សម្តីលោក អាបេ ប្រកាសនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមូលនិធិសភាពជប៉ុនប្រជុំកោះខាងលើស្ថិតនៅក្នុងសន្ធិសញ្ញាការពារ ជាតិរួមក្នុងមាត្រាទី៥។ នេះជាលើកទីមួយហើយដែលប្រជុំកោះខាងលើបានដាក់ ចូលក្នុងសេចក្តីប្រកាសរួមរវាងលោក អាបេ និង ដូណាល់ ត្រាំ ពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ចាប់ តាំងពីពលនេះទៅមិនចាប់បាច់បញ្ជាក់អ្វីផ្សេងទៀតឡើយកោះនោះគឺនៅក្នុងសកម្មភាពការពាររួមជាមួយអាមេរិក។

មាត្រាទី៥នៅក្នុងសទ្ធិសញ្ញាសន្តិភាពអាមេរិក-ជប៉ុនដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៤ នៅមានចំណុចបន្ថែមជាច្រើនដោយក្នុងនោះ ប្រសិនបើជប៉ុនរងការឈ្លានពានដោយយោធានោះអាមេរិកចាំបាច់ត្រូវតែតបតវិញ។

អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា ក៏បានសន្យាជាមួយទីក្រុងតូក្យូថា សែនកាគូស្ថិតនៅក្នុងសន្ធិសញ្ញាការពារជាតិរួមដូច្នេះមិនចាំបាច់មានការពិភាក្សាអ្វីទៀតឡើយ។ កោះនោះគឺជារបស់ជប៉ុន។

កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានបញ្ជាក់ផងដែរថា សម្ពន្ធភាពរវាងអាមេ រិកនឹងជប៉ុនគឺជាគ្រឹះនៃសន្តិភាពវិបុលភាព និងសេរីភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាអ្វីដែលប្រមុខការពារជាតិអាមេរិក លោក James Mattis លើកឡើងប្រាប់ សមភាគីជប៉ុន គឺលោកស្រី Tomomi Inada នៅក្នុងជំនួបនាទីក្រុងតូក្យូ ។

សម្ពន្ធភាពរវាងអាមេរិកនឹងជប៉ុន នឹង បន្តទៅមុខទៀតយ៉ាងរឹងមាំជាទីបំផុត។ បើ តាមលោក James Mattis អាមេរិកត្រៀម ខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងការគំរាម កំហែងណាមួយទៅលើប្រទេសជប៉ុន និង ថា អាមេរិកនឹងឈរប្រកៀកស្មាជាមួយជប៉ុន ប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ។

សូមជម្រាបជូនថា មុនធ្វើដំណើរមក ជប៉ុនលោក James Mattis បានចំណាយពេលពីរថ្ងៃនៅកូរ៉េខាងត្បូង។ នៅទីនោះ រដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយ ធានាការពារសម្ពន្ធមិត្តរបស់ខ្លួននៅចំពោះមុខការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េ ខាងជើងលោកថា រាល់ការវាយប្រហារទៅ លើអាមេរិក និងប្រទេសសម្ពន្ធមិត្តរបស់ អាមេរិកនឹងជួបបរាជ័យ។ ហើយរាល់ការប្រើនុយក្លេអ៊ែរនឹងត្រូវបកមកវិញ ដោយ ចម្លើយដ៏មានប្រសិទ្ធភាពនិងលើសលប់៕

trump (2)Japanese Prime Minister Shinzo Abe points to a reporter as he speaks during a joint new conference with President Donald Trump in the East Room of the White House, in Washington, Friday, Feb. 10, 2017. (AP Photo/Carolyn Kaster)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print