ភ្នំពេញ ៖ កងឯកភាពកិត្តិយសត្រែទ័ព បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាលជំនាញភ្លេងត្រែដាស់ជំនាន់ទី៣ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោម វត្តមានលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ(ខ.ភ.ម.) ព្រមទាំងវត្តមាន នាយទាហានមកពីស្ថាប័នកងឯកភាព ចំណុះ ខ.ភ.ម.ជាច្រើនរូបទៀតបានអញ្ជើញ ចូលរួម ។
លោកឧត្តមសេនីយ៍ សុខ គន្ធា មេបញ្ជា ការកងកិត្តិយសត្រែទ័ពបានឲ្យដឹងថា វគ្គ បណ្តុះបណ្តាលនិងបំប៉នជំនាញទី៣បាន ប្រព្រឹត្តទៅដោយមានការជួយឧបត្ថម្ភយ៉ាង ពេញទំហឹងពីអគ្គបញ្ជាការ មានកម្មសិក្សា ការីហ្វឹកហ្វាត់ក្នុងវគ្គបណ្តុះបណ្តាលចំនួន ១២កងឯកភាព ១-កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, ២-បញ្ជាការដ្ឋានវិស្វកម្មអគ្គ បញ្ជាការ, ៣-យោធភូមិភាគទី១, ៤-វិទ្យា ស្ថានបច្ចេកទេសតេជោ ហ៊ុន សែន, ៥- យោធភូមិភាគពិសេស, ៦-មជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សម្អាតមីន និងកាកសំណល់សង្គ្រាម, ៧- ទីចាត់ការការងារព្រំដែន, ៨-កងពលតូច ទ័ពពិសេសឆត្រយោង៩១១ និងបំប៉ន ដល់កងឯកភាពចំនួន៤ គឺ១-បញ្ជាការដ្ឋាន កងទ័ពជើងទឹក, ២-មូលដ្ឋានជើងទឹករាម, ៣-បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និង៤-បញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ។ កម្មវិធីហ្វឹកហ្វឺនទទួលបានលទ្ធផលល្អ ឆ្នើុម៥នាក់ ល្អបង្គួរ៣១នាក់ មធ្យម៣៥ នាក់ និងខ្សោយ១៥នាក់។ វគ្គនេះសិក្សា រយៈពេល៦ខែចែកចេញជា២១មេរៀន ដែលត្រូវហ្វឹកហាត់។ បន្ទាប់មកក៏មានការសម្តែងរបស់ក្រុម កម្មសិក្សាការីជូនអង្គពិធីទស្សនា។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្រសួងការពារជាតិ អគ្គ បញ្ជាការខ.ភ.ម.បានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបញ្ជា ការដ្ឋានកងឯកភាពកិត្តិយសត្រែទ័ព យោធា ចារ្យ បុគ្គលិកបម្រើការ ព្រមទាំងកម្មសិក្សា ការីទាំងអស់ដែលបានខិតខំប្រឹងប្រែងជម្នះការលំបាកស្មុគស្មាញហ្វឹកហាត់ទទួលបាន ជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះដែរលោកនាយឧត្តម សេនីយ៍អគ្គមេបញ្ជាការរងក៏បានបំពាក់ មេដាយ ឋានន្តរស័ក្តិជូនដល់បុគ្គលដែល មានស្នាដៃ និងប្រគល់វិញ្ញាបនបត្រជូន កម្មសិក្សាការីដែលប្រឹងប្រែងរៀនសូត្រ ប្រកបដោយការយកចិត្តទុកដាក់ស្រវា ស្រទេញផងដែរ ៕ សុខដុុម