ចាន់ណា រ៉ូណានប្រកាសដើរចេញពីក្រុមតារាចម្រៀង Di5inite

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀងល្បីឈ្មោះលោក ចាន់ណា រ៉ូណាន បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយពីលោកទម្លាយសារក្នុងការដើរចេញពីក្រុមចម្រៀង Di5inite ដែលមានឈ្មោះបោះសំឡេងអស់ជាយូរឆ្នាំមកហើយ។ ទោះជាយ៉ាងណាតារារូបនេះលើកឡើងថា ដើម្បីទុកពេលវេលាឲ្យបានច្រើនដើម្បីផលិតភាពយន្តខ្នាតធំថ្មីៗប្រកបដោយគុណភាពខ្ពស់។

កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមតារាចម្រៀង Di5initeបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅកោះពេជ្រ។ ក្រោយច្រៀងរាំចប់មិនបានប៉ុន្មានម៉ោងផងស្រាប់តែតារាចម្រៀងចាន់ណា រ៉ូណាន បានប្រកាសភ្លាមៗនៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់លោកផ្ទាល់ថា «“រាត្រីចុងក្រោយនៃការសម្តែងរួមគ្នា ជាមួយក្រុម De5inite ជូនពរអ្នកទាំងបួន កាន់តែមានភាពល្បីល្បាយ មានការគាំទ្រពី Fan ។ ដោយការរវល់ការងារច្រើន ខ្ញុំត្រូវដកខ្លួនចេញពីក្រុម ដើម្បីមានពេលវេលាគ្រប់គ្រាន់ធ្វើការងារផ្ទាល់ខ្លួនរបស់ខ្ញុំអោយបានល្អ! Bye Bye”»

ការប្រកាសដើរចេញពីក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយចំពោះតារាចម្រៀងដែលមានសតម្ថភាពខ្ពស់រូបនេះ។

ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតារាចម្រៀង ចាន់ណា រ៉ូណាន បានបញ្ជាក់ថា លោកពិតជាមានការសោកស្តាយជាខ្លាំងក្នុងការចាកចេញពីក្រុមចម្រៀង De5inite ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ។ លោកបញ្ជាក់ដែរថា ការដើរចេញពីក្រុមនេះគឺមិនមានជម្លោះទាស់ទែងនៅក្នុងក្រុមដែរ ប៉ុន្តែដោយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់សមច្រៀងរាំ ព្រោះតែត្រូវទុកពេលច្រើនដើម្បីនិពន្ធ និងដឹកនាំរឿងថ្មីៗនៅក្នុងផលិតកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកថា ការរវល់ខ្លាំងនឹងការងារដឹកនាំសម្តែង និងអាចធ្វើឲ្យសកម្មភាពក្រុម ពិសេសការចេញបទចម្រៀងនឹងមានភាពយឺតយ៉ាវជាមុន។ ផលិតករវ័យ២៧ឆ្នាំរូបនេះបានបញ្ជាក់ថា លោកពិតជាមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ជាច្រើនដែលពួកលោកសាងរួមគ្នាមានទាំងការជិះម៉ូតូទៅច្រៀងរាំនៅក្នុងកម្មវិធីនានា ការធ្វើដំណើរ ការស្នាក់នៅ ស្នាមញញឹមទឹកចិត្តអាណិតស្រលាញ់គ្នា ពិសេសការតស៊ូលំបាកជាមួយគ្នាជាច្រើននោះ។

ជាមួយគ្នានេះលោកក៏ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទស្សនិកជនចំពោះលោកនិងក្រុមចម្រៀងកន្លងមក ក៏ដូចជាសុំទោសចំពោះទស្សនិកជនដែលលោកបានដើរចេញពីក្រុមចម្រៀងនៅពេលនេះ លោកក៏រំពឹងដែរថា ក្រុមតារាចម្រៀង De5inite នឹងបន្តទទួលបានការស្រលាញ់ និងគាំទ្រពីទស្សនិកជនបន្តទៀតផងដែរ។

គួរបញ្ជាក់ដែរថាក្រុមចម្រៀង De5inite ដែលបានបង្កើតឡើងអស់រយៈពេល៥ឆ្នាំមកហើយនេះមានសមាជិក្រុមតារាចម្រៀង De5inite មានចំនួនសរុប៥នាក់មានរូបលោកផ្ទាល់ លោក ឌីយ៉ាម៉ង់ លោក ខេ(K)  លោក យន់ និង លោក ថី។ បទចម្រៀងជាប្រភេទបទOriginal  Songជាច្រើនបទទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដូចជាបទ “ទឹកភ្លៀងលាងទឹកភ្នែក””អ្នកថ្មី” “Fall In Love” “មនុស្សបេះដូងថ្ម” “Let’s Go” ពិសេសបទចម្រៀងចុងក្រោយគឺបទ ”និស្ស័យស្នេហ៍នាងនាថ” ដែលត្រូវបានដាក់បញ្ជូលក្នុងភាពយន្តល្បីឈ្មោះរឿង”កំណត់ហេតុនាងនាថនោះ”៕ វឌ្ឍនា

...

Di5inite (10) Di5inite (11) Di5inite (5) Di5inite (8) Di5inite (1) Di5inite (2) Di5inite (4) Di5inite (3) Di5inite (6) Di5inite (7) Di5inite (9)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print