ជនសង្ស័យម្នាក់ជាអ្នកឆបោក​ម៉ូតូយ៉ាង​សកម្ម ត្រូវសមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ក្របួតជាប់

ចែករំលែក៖

រាជ​ធានី​ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជាអ្នកឆបោក​ម៉ូតូយ៉ាង​សកម្ម ត្រូវសមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ក្របួតជាប់បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពឆបោក​​​ពីអ្នក​រត់​ម៉ូតូឌុប​យ៉ាងជាក់ស្ដែង​នៅ​ចំណត​ផ្សារ​អ៊ីអន​ម៉​ល​បាន​សំរេច​ តែ​សំណាង​ល្អត្រូវសមត្ថកិច្ច​​ប៉ុស្តិ៍​ទន្លេបាសាក់ឃាត់ខ្លួន​បានភ្លាមៗ ​ព្រោះ​ជនសង្ស័យរូបនេះជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ចកំពុង​តែ​តាម​ចាប់យូរណាស់មកហើយ ​។

image1 (1)

ហេតុការណ៍​នេះបានកើតឡើងកាល​ពី​វេលា​ប្រមាណម៉ោង​៩​យប់ ​ថ្ងៃ​ទី​១៧​ សីហា​ ២០១៥ នៅ​ចំណុច​កើតហេតុ​ផ្សា​អ៊ីអន​ម៉​ល ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានីភ្នំពេញ​ ។

​ជនសង្ស័យ​មានឈ្មោះ ឈាន រតនៈ ភេទប្រុសអាយុ​៣២​ឆ្នាំ មុ​ខរបរ​​ និងស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែកជន​រង​គ្រោះមាន​ឈ្មោះ ហេង​ ភីរុណ អាយ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ 49E1 តាម​បណ្តោយ​ផ្លូវលេខ​៩៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំកា​មន ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ​1L-1314 ។

តាម​ប្រភព​ព័ត៌មាន​ពីជនសង្ស័យ​បានសារភាពឱ្យ​ដឹង​ថា​​ ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ឈរ​នៅ​ម្តុំ​ស្ពានដែក​ស្ទឹង​មាន​ជ័យ ​ហើយ​បាន​សម្លឹង​រក​មើល​ម៉ូតូឌុប​ណា​ដែល​ជិះ​ម៉ូតូ​ទំនើប​ទើប​ហៅ​ជិះ​ បន្ទាប់​មកឈរអស់មួយសន្ទុះ​ក៏​ឃើញបុរស​ម្នាក់​ដែល​ជា​ម៉ូតូឌុប​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ​1L-1314​ ធ្វើ​ដំណើរ​កាត់មុខ​ជនសង្ស័យ បន្ទាប់​មក​ជនសង្ស័យក៏បាន​ហៅម៉ូតូឌុប​ឱ្យឈប់ហើយឱ្យជនរងគ្រោះដឹក​ខ្លួន​ទៅ​ផ្សា​រថ្មី​ ពេល​​​ទៅ​ដល់​ផ្សារ​ថ្មី​ហើយ​ជនសង្ស័យបានឱ្យ​ជន​រង​គ្រោះ​ចាំ​នៅ​ខាងក្រៅ​មួយ​ភ្លែត​ មួយសន្ទុះក្រោយ​មក​​ជនសង្ស័យបាន​ចេញ​មក​វិញ​ និង​បានឱ្យ​ជន​រង​គ្រោះ​ដឹក​ខ្លួន​ទៅ​ផ្សារ​ទួល​ទំពូង​ទៀតក្រោយមកជនសង្ស័យក៏បាន​ហៅ​ឱ្យ​ជន​រង​គ្រោះ​ចូល​ដើរ​ផ្សារ​ជាមួយគ្នា ​ដោយ​យក​ក្រដាស​វិ​ក្ក​យ​ប័ត្រ​ក្លែងក្លាយមួយសន្លឹក​ដែល​ធ្វើ​ខ្លួនឯងហើយបាន​ប្រាប់​ជន​រង​គ្រោះ​ថា ​ខ្លួន​ជា​អ្នក​រកស៊ី​ទិញ​​​ទំនិញ​​អស់​ម្តងៗ​រាប់​ពាន់​​​​ ។

​ក្រោយ​មក​​​ជនសង្ស័យបាន​បោក​ឱ្យ​ជន​រង​គ្រោះ​ដឹក​ខ្លួន​ទៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉​ល​ទៀត តែ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ដឹក​ជនសង្ស័យបាន​ពាក់​កណ្តាលផ្លូវ​ក៏​បាន​និយាយ​ទៅ​កាន់ជន​រង​គ្រោះ​ថា​ជិះ​យឺតៗ​ចឹងខ្ញុំ​កំពុង​តែ​ប្រញាប់​ផង​ទុក​ឱ្យ​ខ្ញុំ​ជា​អ្នក​ឌុ​ប​ម្តងវិញមើល ​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏ព្រមបានឱ្យ​​ជនសង្ស័យដឹក​ម្តង ពេល​មក​ដល់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ផ្ញើ ​ក្រោយមក​​ជនសង្ស័យក៏បាន​យក​កន្ទុយ​សំបុត្រ​ និង​សោ​​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក ​ចំណែក​ជន​រង​គ្រោះ​ក៏​មិន​ចាប់អារម្មណ៍​នឹង​សំបុត្រ​និងសោម៉ូតូ​ដែរ ​ព្រោះ​ដើរ​ផ្សារ​ជាមួយ​គ្នា​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ហើយ​ជន​រង​គ្រោះ​ និង​ជនសង្ស័យក៏​បាន​ដើរ​ឡើងទៅលើ​ផ្សារ​ទំនើប​អ៊ីអន​ម៉​ល​ជាមួយ​គ្នា​ ហើយជនសង្ស័យក៏​បាន​ដើរ​ចូល​ទៅកន្លែង​លក់​កន្សែង ​ហើយ​បាន​ប្រាប់​ជន​រង​គ្រោះថា​ឱ្យ​ដើរ​មើល​កន្សែង​ណា​ស្អាត​បួនដប់​ទៅ​ចាំ​រូបខ្ញុំជា​អ្នក​គិតលុយឱ្យ ​ចំណែក​រូបខ្ញុំចុះ​ទៅ​ខាងក្រោម​មើល​ស្បែកជើង​មួយ​ភ្លែត​ ព្រោះ​ជិត​ដល់​ម៉ោង​​ត្រូវ​ទៅយក​ទំនិញឱ្យ​គេ​ហើយណា​ ។

បន្ទាប់មក​ជនសង្ស័យក៏បាន​ចុះ​មកខាង​ក្រោម​ តែ​មិនមែនចុះ​មក​មើល​ស្បែកជើង​ទេ​ គឺរ​ត់ទៅ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ពេល​ដែល​ជនសង្ស័យក៏បានយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​មក​បេះ​សំបុត្រ​ភ្លាម​ៗ​នោះ​ស្រាប់តែសមត្ថកិច្ច​ប៉ុ​សិ៍្ត​ទន្លេបាសាក់​ក៏បាន​​ធ្វើការឃាត់ខ្លួន​តែ​ម្តង​។ ព្រោះ​ជនសង្ស័យរូបនេះ​បាន​ធ្វើ​សកម្មភាព​ឆបោក​ម៉ូតូ​គេ​អស់៣​គ្រឿង​មកហើយ ពី​ផ្សារ​ទំនើប​អ៊ីអន​ម៉​ល​នេះ​ដោយ​លេង​ក្បាច់​ដ៏ដែល​ៗទើប​សមត្ថកិច្ច​មក​ពិនិត្យ​មើល​កាមេ​រ៉ា​ និង​ផ្តិត​​រូប​របស់​ជនសង្ស័យរូបនេះទៅ​ប្រាប់​អ្នក​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​កឹ​ប​សំបុត្រ​ថា​ បើ​​ឃើញជនសង្ស័យ​​ដូច​ក្នុង​រូប​នេះ​ ត្រូវ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ភ្លាមៗគាត់ ​នឹង​ចាត់​កំលាំង​ឱ្យមក​ដល់ភ្លាមៗ ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​បាន​ជនសង្ស័យ បានជន​រង​​​គ្រោះ​ក៏​បានភ្ញាក់ខ្លួន​ថា​ សំបុត្រ ​និង​សោ​ម៉ូតូ​របស់ខ្លួននៅ​និងជនសង្ស័យ​នោះ​ក៏​ប្រញាប់​រត់​ចុះ​មក​ដល់​ទាន់​​ពេល​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ជន​សង្ស័យដែល៕

ច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់បញ្ចូនទៅអធិការខណ្ឌ​ចំការមននិងកសាងសំណុំរឿង ដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print