ភ្នំពេញ៖ សមត្ថកិច្ចបានបណ្តេញជនជាតិបរទេសចំនួន២៩នាក់ គឺពាក់ព័ន្ធពីបទលួចចូលឆ្លងដែនមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន សៀវភៅកាងារ ឬហួសសុពលភាពលិខិតស្នាមផ្សេងៗជាដើម ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃ១៧ ខែសីហា ២០១៥ នៅក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រធាននាយកដ្ឋាន អោយដឹងថា ខ្លឹមសារ យ៉ាងយូរសប្តាហ៍ក្រោយ ជនជាតិបរទេសទាំងនេះ នឹងងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពីចាប់ខ្លួន និងសួរនាំដោយកម្លាំងនគរបាលអន្តោរប្រវេសន៍ក្រុសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាពីព្រះរាជា្ញរង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ។
លោកបានបន្តថា ដោយអនុវត្តទៅតាមការណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលហាមមិនអោយមានការរស់នៅគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីសំណាក់ជនបរទេស ទើប នគរបាលនាយកដ្ឋានអន្តោរប្រវេសន៍ បានចាត់វិធានការត្រួតពិនិត្យលើជនជាតិបរទេសទូទៅ ។
ប្លែកពីលើកមុន ជនជាតិបរទេសក្រៅពីវៀតណាមមានជនជាតិនីហ្សីរីយ៉ានិងជនជាតិពីលីពីន ចំនួន២៩នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនៅនាយកដ្ឋានអន្តោរប្រវេសន៍ក្នុងនោះ១៧នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែននិងលិខិតឆ្លងដែន មានទិដ្ឋាការ E ។
បន្ទាប់ពី ឃាត់ខ្លួនជនបរទេសចំនួន២៩ នាក់ ក្នុងនោះមាន២នាក់សញ្ជាតិ នីហ្សីរីយ៉ា និង២៨នាក់ ស្រី៣នាក់ ជាជនជាតិពីលីពីន ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថាស្រីម្នាក់ គ្មានលិខិតឆ្លងដែន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាម នីតិវិធីច្បាប់។ ក្រៅពីនោះបញ្ជូនមកអគ្គនាយកដ្ឋានចំនួន១៧ នាក់ស្រី២ នាក់ជាជនជាតិ ហ្វីលីពីនម្នាក់ ដោយ១២ នាក់មានលិខិតឆ្លងដែន មានទិដ្ឋាការ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា២០១៥ អគ្គនាយក ដ្ឋានអន្តោប្រវេសន៌ និងធ្វើការ បណ្តេញចេញជនជាតិវៀតណាមចំនួន១៦នាក់បន្ថែមទៀត តាមច្រកទ្វារអន្តរជាតិបាវិត ហើយពួកគេទាំងនេះក៏ពាក់ព័ន្ធការលួចឆ្លងដែនស្នាក់នៅធ្វើការដោយខុសច្បាប់នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនផងដែរ ៕
ដោយ៖ សុខា សែនជ័យ