បុរសម្នាក់ផឹកស្រាផែនដីអស់៤ដបស្រវឹងជោគជាំកាប់ជញ្ជ្រាំនិងចាប់អារ.កសម្លាប់ប្រពន្ធ គេសង្ស័យរឿងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួនក្រោយពីផឹកស្រាផែនដីអស់៤ដបស្រវឹងជោគជាំធ្វើសកម្មភាពយកកាំបិតបុ័ងតោ កាប់ប្រពន្ធ១៩កាំបិតនិងចាប់អារ.កប្រពន្ធរហូតស្លាប់ក្នុងថ្លុកឈាមដោយគ្មាននរណាជួយនោះឡើយ។ ការប្រើអំពើហិង្សាឈានដល់ប្រើកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោឃៅបែបនេះត្រូវគេសង្ស័យថាផ្តើមឡើងដោយភ្លើងប្រច័ណ្ឌ ។

002

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទីទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិដូនឡឹក ឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ជនល្មើសបន្ទាប់​ពីនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំសំបូរឃាត់ខ្លួនហើយនៅថ្ងៃដដែលបានចាប់បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកមង្គលបុរី ដើម្បីកសាងសំណុំរឿងចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់ ។

លោកអនុសេនីយ៍ត្រី សាន ប៊ុនថន នាយប៉ុស្ថិ៍នគរបាលឃុំសំបូរ ប្រាប់ឱ្យដឹងថាជនល្មើសដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ អ៊ុយ ហឿត​អាយុ៤៥ឆ្នាំ  ចំណែក ប្រពន្ធរងគ្រោះមានឈ្មោះ ឆែម អ៊ឹង អាយុ៤២ឆ្នាំ គ្រួសារនេះប្រកបមុខរបរជាកសិករ រស់នៅភូមិឃុំខាងលើ។ ប្តីប្រពន្ធទាំង២នាក់នេះដែរបានគ្នាជាប្តីប្រពន្ធ រយៈពេល៥ឆ្នាំ គ្មានកូននោះទេ ។ ស្រ្តី រងគ្រោះមុនយកប្តីជាជនល្មើសជាស្រ្តីមេម៉ាយមានកូន៤នាក់ ប្តីស្លាប់ចោល មកយកជនល្មើសជាបុរសពោះម៉ាយលែង ប្រពន្ធមានកូន៨នាក់ ផងដែរ ។

លោកនាយប៉ុស្ថិ៍ឃុំសំបូរបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគឺជនល្មើសបានមកពីផឹក ស្រា នៅផ្ទះប្អូនថ្លៃក្នុងភូមិថ្ម១០ ឃុំសំបួរ អស់ស្រាផែនដីចំនួន៤ដប ស្រវឹងជោគជាំ ហើយ មកដល់ផ្ទះក៏មានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលក្នុងនោះបុរសជាជនល្មើសបាន ចោទប្រកាន់ប្រពន្ធថា មានសហាយផិត ក្បត់ចិត្តគេ ។

ការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធទាំង២នាក់ក៏ឈានដល់ប្រើអំពើហិង្សាដោយប្តីបានទៅទាញកាំបិតបុ័ងតោដេញកាប់ប្រពន្ធពីក្រោមផ្ទះ រហូតដល់ក្រោមដើមគ ខាងមុខផ្ទះ។ នៅពេលកើតអំពើហិង្សា អ្នកជិតខាងមិននៅនោះទេនាំគ្នាទៅធ្វើស្រែ ចំការអស់គឺមានតែបងថ្លៃប្រុសម្នាក់ប៉ុណ្ណោះ ឃើញបែបនោះបងថ្លៃមិនជួយនោះទេរត់ទៅហៅអ្នកក្នុងភូមិ ឱ្យមកជួយ។ ក៏ប៉ុន្តែនៅពេលអ្នកភូមិមកដល់គេឃើញជនល្មើសបានកាប់ប្រពន្ធនិងចាប់អារ.កស្រ្តី រងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយពីសម្លាប់ប្រពន្ធរួចហើយ ជនល្មើសមិនរត់គេចខ្លួននោះទេ ដោយគេអង្គុយលើសពប្រពន្ធ ដៃកាន់កាំបិតបុ័ងតោ ។លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ឱ្យជនល្មើសដាក់កាំបិតចុះហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ច ។ នៅពេលនោះជនល្មើសក៏ចាប់អារ.កខ្លួនឯងប៉ងសម្លាប់ខ្លួន  សមត្ថកិច្ចនិងអ្នកភូមិឃើញបែបនោះក៏ស្ទុះទៅចាប់ជនល្មើស យកកាំបិតចេញពីដៃ ហើយចាប់វាយខ្នោះ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមង្គលបុរីតែម្តង ។

លោកនាយប៉ុស្ថិ៍បញ្ជាក់ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងអំពើហិង្សាកាប់សម្លាប់ប្រពន្ធពីសំណាក់ជនល្មើស បើតាមសមត្ថកិច្ចស្រាវជ្រាវជុំវិញបញ្ហាគឺផ្តើមឡើងដោយរឿងប្រច័ណ្ឌ ហើយស្រ្តីរងគ្រោះជាប្រពន្ធគ្មានសាហាយផិតក្បត់ប្តីនោះទេ ដោយជនល្មើសជាប្តីផឹកស្រាស្រវឹងតែងតែ រករឿងប្រពន្ធចោទថាប្រពន្ធមានប្រុសថ្មី ដោយប្រើលេសគេសង្ស័យចង់ដោះដៃទៅរកស្រ្តីថ្មី ។

ជនល្មើសកាលបានគ្នាជាមួយប្រពន្ធដើមមានកូន៨នាក់ ក៏ធ្លាប់ប្រើលេសបែបនេះរករឿងលែង ប្រពន្ធដើម ចោទថាមានសាហាយដូចគ្នានេះផងដែរ បន្ទាប់ពីលែងលេះប្រពន្ធដើមក៏ជនល្មើសមកយក ស្រ្តីរងគ្រោះរហូតដល់កើតហេតុការណ៍ តែម្តង។ នៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យសាកសពត្រូវជនល្មើសកាប់ត្រូវចំក្បាល ផ្ទៃមុខ ដងខ្លួន និងដៃជើង ​ចំនួន១៩ កន្លែង និងយកកាំបិតអាករ ហើយសមត្ថកិច្ចយកកាំបិតបុ័ងតោជាវត្ថុតាង ដើម្បីភ្ជាប់ជាមួយ សំណុំរឿង ដាក់បន្ទុកជនល្មើស ពីបទមនុស្សឃាត ៕

009

008

004

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print