ភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ៣នាក់រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់កម្មករ ស្នាក់នៅជួសជុលនិងលាងរថយន្តម៉ូលីឃែរ ទីតាំងផ្ទះគ្មានលេខ ផ្លូវ៤៣០ ក្រុម២១ ភូមិ៣ សង្កាត់ទំនប់ទីក ខណ្ទចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួន ទី១ឈ្មោះចែម នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (អ្នកប្រើប្រាស់) ។ ទី២ឈ្មោះ ជិត ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់មានមុខរបរលាងរថយន្ត ស្នាក់នៅទីតាំងកន្លែងកើតហេតុ និងទី៣ឈ្មោះឡាង ប៉ូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ទចំការមន ។ ចំណែកវត្ថុតាងដកហូត ម៉្សៅក្រាមសថ្លា១កញ្ចប់តូច ឧបករណ៍សម្រាប់ប្រើ១កំភ្លេរ ទុយយោបឺត២ និងដែកកេះ២។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងខាងលើបញ្ជូនទីអធិការនគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី
...