ព្យុះមានកម្លាំងវាយប្រហារខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ព្យុះមួយមេយ៉ាងធំ បណ្តាលឱ្យមានភ្លៀង ខ្យល់ កន្ទ្រាក់ ក្នុងរដូវប្រាំង មួយមេធំ នៅក្នុងក្រុងសៀមរាប បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានរលំដល់ដី និងបាក់ដើមឈើ ធំ ៗ ចំនួន៣ ដើម នៅកន្លែងផ្សេងគ្នា និងបានសង្កត់លើខ្សែភ្លើង ដាច់នៅតាមដងស្ទឹងសៀមរាប បាក់បង្គោលភ្លើង១ដើម និង ផ្ទាំងលម្អភ្លើង កាត់តាមដងផ្លូវក្នុងក្រុងសៀមរាប ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និ១៥នាទី រហូតដល់ម៉ោងជិត៣រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពពីមន្ត្រីជំនាញ ដែលចុះដល់ទីតាំងខាងលើបានប្រាប់ថា មុនដំបូងមានភ្លៀងមួយមេ ព្រមទាំងមានខ្យល់បក់ខ្លាំងថែមទៀតនៅសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បណ្តាលឱ្យរលំផ្ទះប្រជាពលរដ្ឋ អស់មួយចំនួន និងបាក់ដើមឈើធំៗ ចំនួន៣ដើម សង្កាត់មកលើ បង្គោលភ្លើងបាក់អស់មួយចំនួន និងផ្ទាំង លម្អ កាត់ទទឹងផ្លូវ ដងស្ទឹងសៀមរាប អស់មួយចំនួន ដែលជារបស់ខាងសាលាខេត្តសៀមរាប បង្កឱ្យមានការកកស្ទះចរាចរ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរ ដែលប្រចាំនៅគោលដៅ មុខ ព្រះអង្គចេក ព្រះអង្គចមជួយសម្រួលចរាចរនៅទីនោះផងដែរ។

ចំពោះខ្សែភ្លើងវិញ ក៏ត្រូវបានដាច់អស់មួយចំនួន ហើយត្រូវបានខាងអគ្គីសនីបិតច្រកបណ្ដោះអាសន្នដើម្បីតបណ្ដាញជាថ្មី និងការពារទុស្សេខ្សែភ្លើង ចំណែកខាងមន្ត្រីជំនាញរបស់រដ្ឋបាលព្រៃឈើ បានយកឡានស្ទួច មកដឹកដើមឈើយកទៅរក្សានៅផ្នែករដ្ឋបាលបន្ទាយស្រី ។

ប្រភពពីមន្ត្រីអគ្គិសនីបានប្រាប់ថា ខ្សែភ្លើងដែលបានដាច់នៅតាមបង្គោលភ្លើង មាត់ស្ទឹងសៀមរាប ខណៈកំពុងភ្លៀងមួយមេដ៏ធំនោះ ត្រូវបានដើមឈើបាក់មកលើ សង្កាត់ផ្ទាំងលម្អកាត់ទទឹងផ្លូវរបស់សាលាខេត្ត បណ្តាលឱ្យដាច់ខ្សែភ្លើងនោះ ត្រូវបានតភ្ជាប់ឡើងវិញ អស់ហើយ ៕ ប៊ុន រិទ្ធី

...

IMG_6032 IMG_6033 IMG_6034IMG_6035 IMG_6036 IMG_6037 IMG_6038 IMG_6039 IMG_6040 IMG_6041 IMG_6042

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print