ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនិងអ្នកធ្វើដំណើរតាមផ្លូវទាំងយប់ ដោយសាររថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការវ្រុងប្រយ័ត្នបានក្រឡាប់បះជើងសង្ស័យបណ្តាលមកពីអ្នកបើកងងុយដេក។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង ០៥នាទីព្រលប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំណុចយឿនុយត្រី ស្ថុិតតាមបណ្តោយផ្លូវជាតិលេខ៥ក្នុង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចមូលដ្ឋានបានឱយដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងត្រឡប់ទៅស្រុកនៅឯខេត្តត្បូងឃ្មំ ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើាង្ស័យអ្នកបើកងងុយដេកងោកមួយភាំងធ្វើឲ្យរ៉េចង្កូតក្រឡាប់តែម្តង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឬ ក៌អ្នកស្លាប់ ដោយគ្រាន់ តែខូចខាតផ្លូវថ្នល់និងរថយន្តតែប៉ុណ្ណោះ។
លោកសុិន សុវណ្ណប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ថា អ្នកបើករថយន្តមានឈ្មោះ គឹម ឈឿន អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិ សួងកើត សង្កាត់ សួង ក្រុងសួង ខេត្ត ត្បូងឃ្មុំ បើកបរក្នុងទិសដៅពីជើងទៅត្បូង មានគ្នា ៣នាក់ ក្នុងគោលបំណងទៅខេត្តត្បូងឃ្មុំ បើករថយន្តម៉ាក HYUNDAI ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 0254បើកក្នុងទិសពីជើងទៅត្បូង ក្នុងល្បឿន លឿនខ្វះការប្រុងប្រយ័ត្នលុះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតបណ្តាលឲ្យក្រឡាប់តែម្តងបង្កគ្រោះថ្នាក់ តែសំណាងល្អ ព្រោះមិនបង្កឲ្យមានអ្នកស្លាប់ឬរងរបួសនោះទេ។
លោកសុិន សុវណ្ណបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋដែោបញ្ជាយានយន្តគ្រប់ប្រភេទនៅលើដងផ្ផូវមេត្តាបើកបរកុំពិសារគ្រឿងស្រវឹង និងកុំបើកជែង ជាពិសេសកុំបើកលើសល្បឿនកំណត់ បើករថយន្តនិងម៉ូតូត្រូវដាក់ខ្សែក្រវ៉ាត់ ម៉ូតូត្រូវពាក់មួកសុវត្ថភាពជាប់ជានិច្ចនិងមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេលកំពុងបើកបរ។
បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងនគរបាលខណ្ឌយកទៅរក្សាទុកនៅអធិការខណ្ឌព្រែកព្នៅយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ៖ ព្រែកជ័យ
...