កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Real Madrid បានបង្ហាញរថយន្តថ្មីរបស់ខ្លួនម៉ាក Bugatti Veyron ដែលមាន តម្លៃ១,៧លានផោនស្មើនឹង២,១២លាន ដុល្លារអាមេរិក ។
កីឡាករវ័យ៣២ឆ្នាំរូបនេះបានបង្ហោះ រូបភាពមួយសន្លឹកលើបណ្តាញសង្គម Instagramដែលមានរូបខ្លួនអង្គុយលើរថយន្តដែលបានទិញក្រោយឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦ជាមួយនឹងក្រុមជម្រើសជាតិព័រ ទុយហ្គាល់ ។
គួរបញ្ជាក់ថារថយន្តម៉ាក Bugatti Veyron 16.4 Grand Sport របស់ក្រុមហ៊ុនអាល្លឺម៉ង់ Bugatti Automobiles S.A.S ត្រូវបាន Guinness World Records ចាត់ថ្នាក់ជា រថយន្តលឿនបំផុតលើលោកមានល្បឿនអតិបរមាជាង៤៣១គីឡូម៉ែត្រក្នុង ១ម៉ោង។
ខាងក្រោមនេះគឺជារថយន្តដែល Cristiano Ronaldo ធ្លាប់ទិញជិះនាពេលកន្លង មក ។
1.Bugatti Veyronតម្លៃ ១,៧លានផោន
2.Lamborghini Aventador LP 700-4ទិញក្នុងឆ្នាំ២០១២តម្លៃ 318.000 ដុល្លារអាមេរិក
3.BMW M6 ទិញនៅក្នុងឆ្នាំ២០០៦ តម្លៃ 102,000 ដុល្លារអាមេរិក
4.Bentley Continental GTC ទិញ ក្នុងឆ្នាំ២០០៧តម្លៃ195,000ដុល្លារអាមេរិក
5.Mercedes-Benz C-Class Sports Coupeទិញក្នុងឆ្នាំ២០០៧តម្លៃ 55,000 ដុល្លារអាមេរិក
6. Porsche Cayenne ទិញក្នុងឆ្នាំ ២០០៧តម្លៃ 70,000ដុល្លារអាមេរិក
7.Ferrari 599 GTB Fiorano ទិញក្នុង ឆ្នាំ២០០8តម្លៃ 310,000ដុល្លារអាមេរិក
8.Audi Q7 ទិញក្នុងឆ្នាំ២០០៨តម្លៃ 50,000ដុល្លារអាមេរិក
9.Ferrari F430 ទិញក្នុងឆ្នាំ២០០៨តម្លៃ 300,000 ដុល្លារអាមេរិក
10.Porsche 911 Carrera 2 S Cabriolet ទិញក្នុងឆ្នាំ២០០9តម្លៃ 101,000ដុល្លារ អាមេរិក
11. Bentley GT Speed ទិញក្នុងឆ្នាំ ២០០9តម្លៃ220,000ដុល្លារអាមេរិក
12.Audi R8ទិញក្នុងឆ្នាំ២០០៩តម្លៃ 150,000ដុល្លារអាមេរិក
13. Audi RS6 ទិញក្នុងឆ្នាំ២០០៩ តម្លៃ 80,000 ដុល្លារអាមេរិក
14.Maserati GranCabrioទិញក្នុងឆ្នាំ២០14តម្លៃ 140,000 ដុល្លារអាមេរិក
15. Ferrari 599 GTOទិញក្នុងឆ្នាំ ២០១១ តម្លៃ 385,000ដុល្លារអាមេរិក
16.Porsche Cayenne Turboតម្លៃ 96,000 ដុល្លារអាមេរិក
17.Mercedes-Benz C220 CDI តម្លៃ 40,000ដុល្លារអាមេរិក ៕