រឿងក្តីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវផ្អាក ហើយបន្តនៅថ្ងៃទី៣មីនា

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានផ្អាកសវនាការរឿងក្ដីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយនៅវេលាថ្ងៃត្រង់ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយតុលាការនឹងបន្តទៀតនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ។

សវនាការនេះ តុលាការបានបង្ហាញកាមេរ៉ាសុវត្ថិភាពមុខផ្ទះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ។

គួរបញ្ជាក់ថា លោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ានិងជាម្ចាស់បុរី៩៩៩ បន្តគេចវេះមិនចូលសវនាការ ករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលតុលាការបានចោទប្រកាន់លោកថោង សារ៉ាត់ ជាមេខ្លោង ។ រឿងក្តីនេះ អូសបន្លាយរយៈពេលជិត៣ឆ្នាំហើយ ពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅពុំទាន់មាននៅឡើយ ។

មន្ត្រីពន្ធនាគារព្រៃស បញ្ជាក់ថា លោក ថោង សារ៉ាត់ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ ប៉ុន្តែប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបថា លោក ថោង សារ៉ាត់ យកលេសមានជំងឺ គេចវេះមិនចូលសវនាការ និង អាចរស់នៅជាធម្មតាក្នុងមន្ទីរពេទ្យ ដែលគេចាត់ទុកថា ជាអ្នកទោស កាលីប ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕  ដោយ ៖ ចេស្តា

...

416bd64e-1261-405f-9dd6-2e800f56aea6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print