ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាមុខសញ្ញាពាក់ពន្ធ័និងសារធាតុញៀនម្នាក់ដែលមានដីការបង្គាប់ឲ្យចាប់ខ្លួនស្រាប់ត្រូវបានសម្មត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មំុធ្វើរការឃាត់ខ្លួនរួមជាមួយសង្ស័យជាសារធាតុញៀន១១កញ្ចប់។ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើរឡើងនៅម៉ោង២០និង៣០នាទី យប់ថ្ងៃទី២៣ ខែគុម្ភះ ឆ្នាំ២០១៧ ចំនុចភូមិប្រផាត់ឃុំរការពប្រាំ ស្រុក_ខេត្តត្បូងឃ្មំ។
លោកវរសេនីយ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ បានធ្វើកាឃាត់ខ្លួនមុខសញ្ញាមានដីការ ឈ្មោះ ខៃ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិខាងលើ ក្នុខណៈ ពេល ជនសង្ស័យកំពុងនៅលើផ្ទះ ។
លោកបន្តថា ក្រោយពីការឃាត់ខ្លួន ដោយបានការឯកភាពពីព្រះរាជអាជ្ញា សមត្ថកិច្ច បានឆែកឆេរលំនៅដ្ឋានជនសង្ស័យ រកឃើញម្សៅក្រាម ណ៍ស សង្ស័យជាថ្នាំញៀនចំនួន ១២កញ្ចប់តូច និងសំភារៈវិចខ្ចប់ ជក់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងកសាងសណុំរឿងបញ្ជូនទៅអយ្យការអបសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណះ