ខេត្តកណ្តាល ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយថយន្តមិនស្គាល់ម៉ាកម៉ោង1 និង30នាទីរំលងអាធ្រាត្ រឈានចូលថ្ងៃទី24ខែកុម្ភះឆ្នាំ2017លើកំណាត់ផ្លូវជាតិលេខ1ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ48.49ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រីព្រំ សំណាង អធិការរងទទួលផែនចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថាក្រោយពីបានពត៍មានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចរាចរស្រុកចុះទៅពិនិត្យកន្លែងកើតហេតុនិងសម្រួលចរាចរ ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ទោះ បីជាសមត្ថកិច្ច ខំព្យាយាមទំនាក់ទំនងតាមរយះលេខទូរស័ព្ទនៅលើវិកយ័បត្រ័ទទួលបញ្ចាំ ម៉ូតូដែលមាននៅជាប់និងម៉ូតូរបស់ជនរងគ្រោះ ក៍ពុំមានអ្នកស្គាល់អត្តសញ្ញាណដែរ ។ ជនរងគ្រោះភេទប្រុសអាយុប្រហែលជាង20ឆ្នាំសម្បុរខ្មៅស្រអែមសក់ស្លូតខ្លីកម្ពស់ប្រហែល ១,៧០ម៉ែត្រស្លៀកខោកាប៊ូយជើងវែងពណ៏ខ្មៅពាក់អាវរៀងដៃវែងក្រឡាពណ៏បផេះជិះម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៏សពាក់ស្លាកលេខភ្នំពេញ.1FW.3347។
បើតាមការសន្និដ្ធានរបស់នគរបាលជំនាញបានបញ្ជាក់ថាជនរងគ្រោះបើកម៉ូតូក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញពេលមកដល់ចំណុចកើតហេតុ ប្រហែល ជាបើកវ៉ាជែងហើយជ្រុលចង្កូតប៉ះនិងអ្វីមួយឫក៍ងោកងងុយដេកមួយភាំទើបបណ្តាលឲ្យម៉ូតូបោកដួលខ្ទាត់ទាំងម៉ូតូនិងមនុស្សទៅលើថ្នល់ជាតិចូលទៅចំណែកផ្លូវម្ខាងទៀត ស្របពេលនោះរថយន្តមិនស្គាលអត្តសញ្ញាណ បើកក្នុងទិសដៅផ្ទុយគ្នា ពីភ្នំពេញទៅអ្នកលឿងបើកមកដល់ជាន់ហ្វ្រាំងមិនទាន់កុកហើយកិនស្លាប់ ទាំងកណ្តាលយប់ ក្រោយកើតហេតុរថយន្តបង្កបើកគេចបាត់ ។
ជាមួយគ្នានេះដែរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ធដែលបានបាត់សមាជិកគ្រួសារដូចភិនភាគខាងលើសូមទំនាក់ទំនងជាមួយនគរ បាលស្រុកកៀនស្វាយដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីព្រោះសពតម្កល់ទុកនៅវត្តបណ្តោះអាសន្នចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុងត្រូវយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកកៀនស្វាយ ៕ សណ្តោស