ភ្នំពេញ៖ ជនសង្ស័យម្នាក់និងថ្នាំញៀន៩កញ្ចប់តូច ត្រូវបានលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាប កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទាប់ជួលលេខ៩៦ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ សាលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិវិហារសំបូរ ឃុំរកាប្រាំ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនោះគឺ ជនសង្ស័យជាមុខសញ្ញាចាស់ដែលជួញដូរនិងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅទីតាំងខាងលើ ហើយកម្លាំងក៏បានតាមដានរហូតដល់មានវត្ថុតាងទើបលោកនាយប៉ុស្ដិ៍បានដាក់កម្លាំងឲ្យចុះបង្ក្រាបជនសង្ស័យខាងលើបានតែម្ដង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក៏បាននាំខ្លួននិងវង្ថុតាងយកមកកសាងសាណុំរឿងដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ
...