ម៉ាឡេស៊ីប្រកាសពីជាតិពុលសម្លាប់ គីម ជុងណាម

ចែករំលែក៖

នៅថ្ងៃទី២៤ខែកុម្ភៈប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ពីជាតិគីមីប្រើប្រាស់ក្នុងការ សម្លាប់លោក គីម ជុងណាម ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញថា ជាជាតិពុល Vx។ សារធាតុ Vx មានកម្រិតពុលខ្ពស់ ធ្លាប់បានប្រើប្រាស់នៅក្នុងសង្គ្រាមគីមី ហើយត្រូវបានអង្គការសហប្រជាជាតិដាក់ចូលក្នុងបញ្ជីហាមឃាត់។

ជាមួយគ្នានេះដែរប៉ូលិសម៉ាឡេស៊ីបាន បានបញ្ជាក់ថា ជាតិពុលសរសៃប្រសាទ Vx ដែលបានប្រើសម្លាប់លោក គីម ជុង ណាម បងប្រុសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គេនៅមិនដឹងថា បាន មកពីណាហើយផលិតនៅក្នុងប្រទេស ម៉ាឡេស៊ីឬក៏នាំចូលពីក្រៅនោះទេ។

លោក Khalid Abu bakar ស្នងការ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា «យើង កំពុងតែស្រាវជ្រាវជាតិពុលខាងលើ ហើយប្រសិនបើយកចូលម៉ាឡេស៊ីក្នុងចំនួនតិចនោះយើងពិបាកស្វែងរកប្រភពខ្លាំង ណាស់។

កន្លងមកកូរ៉េខាងជើងបានបញ្ជាក់ថា បុរសដែលស្លាប់នោះជា គីម ជុងណាម គឺជាការបន្លំប៉ុណ្ណោះ លោកមានឈ្មោះ Kim Chol ប្រើប្រាស់លិខិតឆ្លងដែនការ បរទេស។

ពាក់ព័ន្ធករណីនោះដែរឥណ្ឌូនេស៊ីបញ្ជាក់ថានឹងការពារជនដៃដល់សម្លាប់លោក គីម ជុងណាម ។ ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo កាលពីថ្ងៃទី២៣ ខែកុម្ភៈបានប្រកាសថា ឥណ្ឌនេស៊ីនឹងជួយ ដល់នាង Aisyah ដែលជាជនជាតិឥណ្ឌូ នេស៊ីដែលបានចូលរួមនៅក្នុងសកម្មភាពសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង។ ឥណ្ឌូនេស៊ីនឹងបញ្ជូនមេធាវីទៅការពារនាង Aisyah ។

ប្រធានាធិបតី វីដូដូ បានបញ្ជាក់ថា នាង Aisyah មានសិទ្ធការពារដូចជាពលរដ្ឋ ឥណ្ឌូនេស៊ីដទៃទៀតដេរ។ អ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Nasir Arrmanatha កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងហ្សាការតាថា «យើងបានស្នើសុំរដ្ឋាភិបាលម៉ាឡេស៊ីអនុញ្ញាតឲ្យនាង Aisyah មកកាន់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅម៉ាឡេដើម្បីសួរនាំមួយចំនួនតែមិនទាន់ត្រូវបានភាគីម៉ាឡេស៊ីឆ្លើយតប។

កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅ ប៉ូលិសបានប្រកាសថា មន្ត្រីជាន់ខ្ពស់នៅ ក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីជាអ្នកសម្លាប់លោក គីម ជុងណាម បង ប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុង ណាម ជាអគ្គលេខាធិការទីពីរប្រចាំស្ថាន ទូតនៅម៉ាឡេស៊ី ចំណែកជនសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ កូរ៉េខាងជើង។ តាមការបញ្ជាក់របស់លោក Khalid ជនសង្ស័យទាំងនោះស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ។

លោក Khalid បានបញ្ជាក់ថា ជន សង្ស័យ៤នាក់ជាជនជាតិកូរ៉េខាងជើងបាន ចាកចេញពីម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែ កុម្ភៈ ក្រោយពេលលោក គីម ជុងណាម រង ការធ្វើឃាត។ អ្នកទាំង៤ត្រូវបានគេជឿ ជាក់ថា បានទៅដល់ទីក្រុងព្យុងយ៉ាងរួច រាល់ហើយ។

ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា ករណីសម្លាប់សាច់ញាតិក្នុងនោះមានទាំងឪពុកមានិងបងប្រុសផងដែរគឺជាការព្រមានដល់មន្ត្រីផ្សេងៗទៀតដែល មានបំណងប្រឆាំងនឹងកូរ៉េខាងជើង។ នៅ ពេលនរណាម្នាក់ដែលមានទស្សនៈប្រឆាំង បើទោះបីរស់នៅទីណាក៏អាចប្រហារជីវិតបានដែរ៕

kim jong nan (1) kim jong nan (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print