ឃាត់នារីវ័យក្មេង២នាក់ ពីបទជួញដូរថ្នាំញៀននៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយធ្វើការឃាត់ខ្លួន ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក)។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺនៅក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលា ម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ អ៊ុង ស្រីនាថ ហៅ និត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ។ ទីលំនៅបច្ចុប្បន្នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ និងទី២-ឈ្មោះ អ៊ុង ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ។ ទីលំនៅ បច្ចុប្បន្នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតមាន ៖ ម្សៅ ក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ធំ ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់ មួយចំនួន ,ទូរស័ព្ទចំនួន១គ្រឿង ម៉ាកណូគា (អ៉ិនចុចពិល) , ម៉ូតូចំនួន១គ្រឿង ម៉ាកSUZUKI SMASH-V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-4922 , ៤-កាបូបស្ពាយចំនួន១ ពណ៌ស្វាយលាយផ្កាឈូក ។

នគរបាលស្រុកស្អាងបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីប្រជាពល នៅចំណុចខាងលើមានការជួញ ដូរថ្នាំញៀន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យនារីសង្ស័យ២នាក់ ជិះម៉ូតូចំនួន១គ្រឿង ពេលនោះ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ធំ នៅនឹងខ្លួនរបស់ ឈ្មោះ អ៊ុង ស្រីនាថ១កញ្ចប់ និងក្នុងកាបូបស្ពាយចំនួន២កញ្ចប់ ។

នារីជាជនសង្ស័យទាំង២នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

គួរបញ្ជាក់ថា បើតាមចម្លើយរបស់ជនសង្ស័យបានអះអាងថា ថ្នាំញៀន៣កញ្ចប់ខាងលើ ពួកគេទិញ អស់តម្លៃ ៦០ម៉ឺនរៀល ដើម្បីយកមកលក់ឲ្យបាន១២០ម៉ឺនរៀល ៕ ស្អាងជ័យ

...

k-1 k-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print