បូកសរុបខួប១ឆ្នាំនៃការសាងសង់វិមាននយោបាយឈ្នះ=ឈ្នះនៅលើទឹកដីបាក់ខែង

ចែករំលែក៖

ភ្នំពេញ៖ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះនិងការបញ្ចប់ការសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានប្រារព្ធខួបលើកទី១នៃ ការសាងសង់និងបង្ហើយរយៈេពល២ឆ្នាំ ខាងមុខ។ ពិធីនេះបានប្រព្រឹត្តទៅនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពលោកនាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧប នាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង វត្តមាននាយទាហាន អាជ្ញាធរដែនដី ប្រជា ពលរដ្ឋជាច្រើនរូបទៀតបានចូលរួម ។

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងពីព្រឹត្តិការណ៍ជាក់ស្តែងមួយ ចំនួនដែលកម្ពុជាជួបប្រទះក្នុងភ្នក់ភ្លើង សង្គ្រាមជាង២ទសវត្សកន្លងមកបង្កការឈឺចាប់ និរាសព្រាត់ប្រាសមិនអាចថ្លាថ្លែងបានចំពោះប្រជាពលរដ្ឋទាំងមូលបន្សល់ ទុកស្លាកស្នាមមិនទាន់រលុបនៅឡើយរហូត មកដល់បច្ចុប្បន្ន ។

ស្របតាមកិច្ចព្រមព្រៀងសហគមន៍ អន្តរជាតិនាឆ្នាំ១៩៩៣ ដែលបានរៀបចំឲ្យ មានការបោះឆ្នោតជាសកលមួយដែល ប្រសូតចេញពីរដ្ឋាភិបាលចម្រុះដោយបន្សល់ ទុកភាគីមួយឲ្យនៅក្រៅចរន្តសង្គមជាតិ បន្តប្រឆាំង និងរាជរដ្ឋាភិបាល។ រហូតដល់ ឆ្នាំ១៩៩៨តាមរយៈនយោបាយឈ្នះ=ឈ្នះ ទើបកម្ពុជាសម្រេចបានការបង្រួបបង្រួមជាតិផ្សះផ្សាជាតិដោយខ្លួនឯងគ្មានការ បង្គាប់បញ្ជាឬបញ្ចុះបញ្ចូលពីខាងក្រៅឡើយ។ លើមូលដ្ឋាននេះសង្រ្គាមរុំារ៉ៃរាប់ ទសវត្សត្រូវបានបញ្ចប់ ហើយប្រទេសជាតិទទួលបានមកវិញយ៉ាងពេញលេញនូវ សុខសន្តិភាព ឯកភាពជាតិ និងបូរណភាព ទឹកដីដោយការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីបង្រួបបង្រួមជាតិ និងការជានាជាតិតាមរយៈការសម្រុះសម្រួល និងធ្វើ សម្បទានឲ្យគ្នាទៅវិញទៅមក ។

លោកនាយឧត្តមសេនីយ៍ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបន្តទៀតថា តាមផែនការគ្រោងទុកការរៀបចំគម្រោងរៀបចំប្លង់មេនៃវិមានឈ្នះ=ឈ្នះត្រូវបានចែកចេញជា៣តំបន់ទី១-បង្ហាញពីសុខដុមនីយកម្មប្រវត្តិសាស្រ្តខ្មែរ, ទី២- សន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ=ឈ្នះ និងតំបន់ទី៣-សមទ្ធិផលនានា ដែលទទួលបានពីនយោបាយឈ្នះ=ឈ្នះចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ ។ សំណង់ នេះបានសាងសង់ឡើងដោយមានការចូល រួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានគំនិតប្រាជ្ញា របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ បញ្ញវន្ត និស្សិត សិស្ស ដោយមិនប្រកាន់និន្នាការនយោ បាយឡើយ ជាសំណង់រយឆ្នាំមានអាយុ កាលយូរអង្វែងតទៅនិងកេរមរតកក្នុង សម័យតេជោ សែន សម្រាប់មនុស្សគ្រប់ជាតិគ្រប់ជំនាន់ ។

សំណង់វិមានឈ្នះ=ឈ្នះនឹងមានការ ចូលរួមប្រកួតប្រជែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព រចនារូបគំនូរសម្រាប់ កសាងរូបចម្លាក់ប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរដោយខ្លួនឯងដែលមានភារកិច្ចបង្កើត វីរជន វីរនារីជាតិឲ្យបានកាន់តែច្រើនសម្រាប់ ថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសប្រកប ដោយចីរភាពនាពេលអនាគតផងដែរ ៕ សុខដុម

...

bthach (4) bthach (2) bthach (1) bthach (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print