រដ្ឋមន្រ្តីក្រសួងកសិកម្មជួបប្រជាពលរដ្ឋស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតីភាពក្នុងវេទិកាសាធា រណៈរបស់ក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួត ពិនិត្យនិងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាល ទី៣ របស់រាជរដ្ឋា ភិបាលនៅក្នុងភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុក តំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៧០០នាក់។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នេះជាវេទិកាដែលរាជរដ្ឋាភិបាលចង់ ស្តាប់និងដោះស្រាយនូវផលលំបាកបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។ លោករដ្ឋមន្រ្តីក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកទាំងពីរតែងតែពុះពារគ្រប់ឧបសគ្គ ដើម្បីធានានូវស្ថរិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ លោក រដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានភាពស្ងប់ស្ងាត់និងចូលរួមរក្សាឲ្យបាននូវស្ថរិភាពសង្គម និងជៀសវាងការចលាចលនានា ទៅតាមការអុធចអាលរបស់ជនមួយចំនួន។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការ វិវឌ្ឍសេដ្ឋកិច្ច ជាពិសេសកំណើនក្នុងវិស័យកសិកម្ម ដែលកម្ពុជាបានឆ្លងផុតពីការខ្វះស្បៀង មកឈានដល់ការនាំចេញស្រូវប្រមាណ៣ ទៅ ៤ លានតោន និងនាំចេញអង្ករជាង កន្លះលានតោន។ បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងខ្នះខ្នែងស្វែងរកដៃគូវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសហការ អនុវត្តផលិតកម្មតាមកិច្ចសន្យាក្នុងន័យធានានូវស្ថរិភាពទីផ្សារកសិផល។

តាមរយៈនៃវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម និងការខ្វះខាតមួយចំនួនដូចជា ស្ថានភាពផ្លូវមានការលំបាក ខ្វះខាតការតបណ្តាញអគ្គិសនី ខ្វះខាតសម្ភារបរិក្ខារ ក្នុងសាលារៀន ស្នើស្តារប្រឡាយ១ខ្សែ ១០០០ម៉ែត្រ ខ្វះអណ្តូងទឹក និងបញ្ហាតម្លៃកសិផល និងសាច់សត្វ។ ឆ្លើយតបនឹងសំណើទាំងនេះ លោករដ្ឋមន្រ្តីបានដោះស្រាយជួសជុលផ្លូវជូនប្រវែង៧គីឡូម៉ែត្រ តបណ្តាញអគ្គិសនី ផ្តល់ការស្តារប្រឡាយ និងអណ្តូងទឹកចំនួន២កន្លែង។ ចំពោះបញ្ហាផ្សេងៗទៀត លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដើម្បីលោករដ្ឋមន្រ្តីដោះស្រាយបន្ត៕ ហេង សូរិយា

...

kpc (1) kpc (7) kpc (2) kpc (5) kpc (4) kpc (6) kpc (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print