នាយនគរបាលប៉ុសិ៍្តស្តីទីបឹងទំពុនមិនបង្ក្រាបកន្លែងកត់កន្ទុយលេខនៅខាងក្រោយស្នាក់ការប៉ុសិ៍្តទុកគ្រាន់បានលុយបង់ថ្លៃទឹកភ្លើង

ចែករំលែក៖

ភ្នំពេញ៖ លោកអនុសេនីយ៍ទោ ឈឺន ចំរើន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្តីទីបឹងទំពុន ខណ្ឌមានជ័យមិនព្រមចុះបង្ក្រាប កន្លែងកត់កន្ទុយលេខដែលកំពុងពេញ និយមនៅក្នុងមូលដ្ឋានរបស់ខ្លួនទ េព្រោះ ថាបើបង្ក្រាបទៅខ្លាចក្រែងអត់មានលុយ បង់ថ្លៃទឹកថ្លៃភ្លើងដោយសារថ្នាក់លើមិនបានចេញលុយថ្លៃទឹកភ្លើងឲ្យឡើយក្រៅតែពីប្រឹងរកដោយខ្លួនឯងនោះ។ ម្យ៉ាងវិញទៀតទីតាំងកត់កន្ទុយលេខទាំងនោះភាគច្រើនគេកត់ឆ្នោតខ្មែរ ចំណែកឆ្នោតកន្ទុយ លេខវៀតណាមគេកត់ចាប់ពីម៉ោងជាង១ រសៀលរហូតដល់ម៉ោង៣រសៀល ប៉ុន្តែត្រូវ បានលោកនាយប៉ុសិ៍្តស្តីទីរូបនេះរាយការណ៍ទៅថ្នាក់លើថាគេកត់ឆ្នោតខ្មែរស្រប ច្បាប់ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងករណីនេះលោកនាយប៉ុសិ៍្តស្តីទីរូបនេះបាននិយាយប្រាប់អ្នកយកព័ត៌ មាននគរវត្តតាមទូរស័ព្ទថា គេកត់ឆ្នោតខ្មែរទេតែបើមានគេលួចកត់កន្ទុយលេខវៀតណាមខុសច្បាប់មែននោះអ្នកកាសែតឯងចុះមកចាប់ទៅ។ នេះជាសម្តីមិនទទួលខុស ត្រូវរបស់លោកនាយប៉ុសិ៍្តស្តីទីបឹងទំពុនដែល ធ្លាប់បានអះអាងតាមទូរស័ព្ទកន្លងមក ។

ពលរដ្ឋជាអ្នករត់ម៉ូតូឌុបម្នាក់និយាយថា បើឲ្យសមត្ថកិច្ចប៉ុសិ៍្តចុះបង្ក្រាបមេឆ្នោត កត់កន្ទុយលេខនោះលុះត្រាតែយើងកុំយកលុយគេ។ ប៉ុន្តែដាច់ខែមិនទាន់ផងមន្ត្រី ប៉ុសិ៍្តម្នាក់ជិះម៉ូតូទៅផ្ទះមេកន្ទុយលេខទាំងនោះតែឥឡូវឮថាគេដកមន្ត្រីប៉ុសិ៍្តរូបនោះហើយ ។

ដោយឡែកលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបាន ឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៧ថា សមត្ថកិច្ចយើងបាន និងកំពុងរៀបចំវិធានការរួចហើយដោយសហការជាមួយលោក ឌី រ័ត្នខេមរុណ អភិ បាលរងខណ្ឌ។ ប៉ុន្តែសព្វថ្ងៃនេះយើងកំពុង ចាត់ការលើគ្រឿងញៀនសិន ចំពោះបញ្ហា ល្បែងស៊ីសងកន្ទុយលេខនោះមិនថារបស់លោកណានោះទេយើងត្រូវតែបង្ក្រាប ហើយលោកនឹងចាត់តាំងឲ្យអធិការរង ខណ្ឌម្នាក់ចុះឃ្លាំមើលមិនថាកន្លែងណានោះទេ។

ជុំវិញការទទួលកត់ឆ្នោតខ្មែរស្របច្បាប់ នោះប្រភពពីខាងក្រុមហ៊ុនបានពន្យល់ឲ្យដឹងថា ខាងក្រុមហ៊ុនមិនអនុញ្ញាតឲ្យកត់កន្ទុយលេខឆ្នោតខ្មែរនៅនឹងក្រដាសរ៉ាមនោះទេ។ ក្រុមហ៊ុនមានម៉ាស៊ីនសម្រាប់ ប្រគល់ឲ្យអតិថិជនតែសព្វថ្ងៃនេះក្រុមហ៊ុនទទួលស្គាល់ថាមានអ្នកលួចកត់លើក្រដាស រ៉ាមមែនព្រោះពួកគាត់ងាយស្រួលបន្លំលួចកត់ឆ្នោតខុសច្បាប់។ ព្រោះថាឆ្នោតក្រុមហ៊ុនយើងមិនកាត់ទឹកនោះទេតែក្រុមហ៊ុនស៊ីសងច្រើនជាង ។

គួររំលឹកថា តាមប្រសាសន៍សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃធ្លាប់បានដាក់បទបញ្ជាឲ្យមានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទក្នុងនោះក៏មានល្បែងកន្ទុយលេខ ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់ នេះដែរ ៕

talem

...

ប្រែសម្រួល៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print