បុរសម្នាក់ចងកធ្វើអត្តឃាតសង្ស័យតូចចិត្តរឿងប្អូនយកប្លន់ដីម្តាយដែលមានចំណែករបស់ខ្លួនទៅដាក់ខ្ចីលុយធនាគារ១ពាន់ដុល្លារហើយទៅរកស៊ីស្រុកក្រៅបាត់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានប្រទះឃើញចងកធ្វើអត្តឃាតិកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច មាត់ទ្វារផ្ទះបាយរបស់ជនរងគ្រោះនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

angsnol

រសរងគ្រោះឈ្មោះ យ៉ែម ចាន់ណា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ឃុំកើតហេតុ ។ នៅមុនពេលកើតហេតុ តាមការបំភ្លឺប្រាប់សមត្ថកិច្ចពីឈ្មោះអ៊ុយ នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករនៅភូមិព្រៃមាន ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះបានផឹកស្រាសស្រវឹង ហើយទូរស័ព្ទទៅម្តាយនិយាយពីរឿងប្អូន នៅឯខេត្តកំពង់ស្ពឺ ឈ្មោះយែម សម្ផស្ស បានយកប្លង់ដីម្តាយទៅខ្ចីលុយធនាគារ ១.០០០ដុល្លារ នៅក្នុងប្លង់ដីនោះ មានចំណែកជនរងគ្រោះផងដែរ។ ពេលខ្ចីបានហើយ គេចទៅរកស៊ីឯក្រៅស្រុក ។

ប្រភពបន្តថា ជនរងគ្រោះគ្រានោះ និយាយទូរស័ព្ទបណ្តើរ យំបណ្តើរហើយក៏ចូលក្នុងផ្ទះបាត់ បានមួយសន្ទុះក្រោយមក ស្រាប់តែឮក្មេងប្រុស អាយុប្រហែល៨ឆ្នាំប្រាប់ថា ឃើញជនរងគ្រោះចងក នៅមាត់ទ្វារផ្ទះបាយ ហើយក៏រត់ មកមើល ឃើញជនរងគ្រោះចងក ជាមួយក្រមាស្លាប់រួចហើយ ទើបស្រែកហៅអ្នកភូមិឲ្យមកជួយកាត់ចំណង ដាក់សពចុះ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមការពិនិត្យរបស់នគរបាលបច្ចេកទេសស្រុក គ្រូពេទ្យ និងការចូលរួមដោយអាជ្ញាធរ ភូមិ ឃុំឃើញថា ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតចងកដោយខ្លួនឯងប្រាកដមែន ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

angsnol3

...

angsnol2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print