នគរបាលព្រហ្មទណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ដកហូតបានគ្រឿងញៀន១៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១៩កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី២ ឃាត់ខ្លួនបន្ទាប់ពីទទួលព័ត៌មានថាមានករណីជួញដូរគ្រឿងញៀននៅចំណុចមុខអ្នកតាចិនសាលាទួនហ្វា ក៏ចុះទៅធ្វេីការឃាត់ខ្លួននិងត្រួតពិនិត្យឃេីញថ្នាំញៀនជាក់ស្ដែងតែម្តង ។

IMG-20150819-WA0015

ករណីឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នៅចំណុចមុខអ្នកតាចិនសាលាទួនហ្វា ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៤កែងផ្លូវលេខ១៣ ភូមិ៩ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ។

តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុផា រ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងដកហូតបានថ្នាំញៀនជាក់ស្ដែងមាន ម្សៅក្រោមពណ៍សថ្លា ប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់តូច  ម៉ូតូ១គ្រឿងម៉ាក់ស៊ុយសីុគី វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ 1AR-2776 លុយ១មឺុន៥ពាន់រៀល ។

ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌ បានទទួលដំណឹងថា មានករណីជួញដូរគ្រឿងញៀននៅមុខអ្នកតាចិនសាលាទួនហ្វា ភ្លាមនោះកម្លាំងបានសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី២ ចុះដល់ទីតាំងខាងលេី ស្រាប់តែឃេីញជនសង្ស័យកំពុងតែឈរនៅក្បែរម៉ូតូ ក៏ឃាត់ខ្លួននិងឆែកឆេរ រកឃេីញថ្នាំញៀនចំនួន១៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងហោប៉ាវអាវខាងឆ្វេង រួចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វេីការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់ ៕

IMG-20150819-WA0015

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print