បុរសមា្នក់បើករថយន្តកម៉ាកឡិចស៊ីសGX 470 ទាំងស្រវឹងជោគជាំ​រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៤កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសមា្នក់បើករថយន្តកម៉ាកឡិចស៊ីស GX470 ទាំងស្រវឹងជោគជាំ​រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៤កង់ខ្ទាតទៅកណ្តាលថ្នល់ត្រូវរថយន្តកាមរីឆ្លាមមួយគ្រឿងទៀតដែលបើក​ម​កពីក្រោក៏ចាប់ហ្រ្វាំងមិនទាន់បើកបុកក្បាលនាគនោះធ្វើឲ្យខូចខាតរថយន្ត។ ​ហេតុកាលនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអា​ធ្រា​​ត្រ​ឈានចូលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ ​ក្បែរស្តុបវត្តមហាមន្ត្រី ​តាមបណ្ដោយផ្លូវមហាវិថី​ព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

image1 (2)

​បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នា​ក់បើក​រថយន្តបង្ក​ម៉ាកឡិចស៊ីស GX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-3738បើកបរ​តាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ​ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រាជោកជាំហើយបើក​យ៉ាងលឿនមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតពេញផ្លូវក៏បាន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់​​ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បានខ្ទាតទៅកណ្តាលថ្នល់ ហើយរថយន្តបានរេចង្កូតទៅបុកទ្រូងពុះចែកផ្លូវ​បាក់អ​ស់​​៣កង់ទៀតធ្វើឲ្យរថយន្តដាច់កង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ស្របពេលនោះស្រាប់តែ​មានរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងទៀត ពណ៌ខ្មៅ ​ពាក់ស្លាក​លេខ ភ្នំពេញ2-M9964 ជិះគ្នា២នាក់​ស្រីម្នាក់និងប្រុសម្នាក់ ដែលជាអ្នកបើកបរ ធ្វើដំណើរក្នុងទិសពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនដូចគ្នាហើយចាប់​ហ្រ្វាំងមិនទាន់ស្រាប់តែរេង្កូតជ្រុល​ទៅ​​បុក​ក្បាលនាគដែលខ្ទាតមក​កណ្តាលផ្លូវបណ្តាលឲ្យរថយន្តឆ្លាមខ្ទេចផ្នែកខាងមុខទាំងស្រុងតែសំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ ។

​​ក្រោយពេលកើតហេតុអ្នកបើករថយន្តកាមរីឆ្លាមបានបើកទ្វាររថយន្តចេញទៅបាត់ទុកនៅសល់តែស្រីម្នាក់ និងមានសាច់ញាតិមកដល់មិនបានទាមទារសំ​ណងពីរថ​យន្តឡិចស៊ីសទេ សុខចិត្តយក រថយន្តទៅជួសជុលដោយខ្លួន​ឯង ។ ចំណែករថយន្តបង្កនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​កាន់ការិយាល័យនគរបា​លចរាចរណ៍ផ្លូវ​គោ​ក រង់ចាំធ្វើការដោះស្រាយ​តា​ម​​ច្បាប់ ៕

image2 (1)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print