ម៉ូតូស្គូពីសាកកម្លាំងជាមួយម៉ូតូហុងដាឌ្រីម របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្តាំ រីឯស្ត្រីម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីបើកបរម៉ូតូបុកគ្នាកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ។ ជនរងគ្រោះត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។

aa23

ហេតុការណ៍នេះបានកើតឡើងនៅចំណុចទល់មុខស្ពានឈើស្ទឹងជ្រៅ ផ្លូវលំក្រាលបេតុង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា ម៉ូតូបង្កម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CP.6242 អ្នកបើកបរ ឈ្មោះអៀវ លីមហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ រងរបួសស្រាល ត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យដោយខ្លួនឯង។ មុនពេលកើតហេតុ ម៉ូតូនេះមានកញ្ចក់ តែមិនពាក់មួកការពាសុវត្ថិភាព បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S.2476 ដែលមានកញ្ចក់ តែមិនពាក់មួកការពារសុវត្ថិភាពដូចគ្នា បើកបរដោយឈ្មោះឡូយ ឡាត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបាក់ជើងខាងស្តាំ ត្រូវបានបងប្អូនដឹកទៅមន្ទីរជ័យជំនះ។ មុនពេលកើតហេតុ ម៉ូតូនេះបើកបរក្នុងទិសដៅពីត្បូងទៅជើង ។

ក្រោយធ្វើកំណត់ហេតុរួច នគរបាលបាននាំយកមធ្យោបាយធ្វើដំណើរដែលជួបគ្រោះថ្នាក់នេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

aa43

...

ដោយ៖ តុងលែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print